កម្មវិធីគោលដៅជាតិ ១៧១៩ - "ជើងទម្រ" ដើម្បីជួយប្រជាជន Ha Giang ឱ្យរួចផុតពីភាពក្រីក្រ
កប.អនលាញ - ជាខេត្តដែលមានជនជាតិភាគតិច ៨៧.៧% កម្មវិធីគោលដៅជាតិ ១៧១៩ ត្រូវបានចាត់ទុកថាជា “ជើងទម្រ” ដើម្បីជួយកែលម្អ និងលើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតី ធានាសន្តិសុខសង្គមសម្រាប់ជនជាតិភាគតិចក្នុងខេត្ត Ha Giang។
ដោយបានកំណត់ថា តំបន់ជនជាតិភាគតិចមានទីតាំងយុទ្ធសាស្ត្រសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមជាមួយការយកចិត្តទុកដាក់វិនិយោគពីមជ្ឈិមបក្ស ខេត្ត Ha Giang បានអនុវត្តយ៉ាងស៊ីសង្វាក់គ្នា និងឆាប់រហ័សនូវយន្តការ និងគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍតំបន់ជនជាតិភាគតិចយ៉ាងខ្លាំងក្លា និងទូលំទូលាយ។ ការអនុវត្តកម្មវិធីគោលដៅជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (កម្មវិធីគោលដៅជាតិ ១៧១៩)។ បច្ចុប្បន្នខេត្ត Ha Giang បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការអនុវត្តគម្រោងសំខាន់ៗចំនួន ១០ ដើម្បីដោះស្រាយបញ្ហាបន្ទាន់បំផុតនៅតំបន់ជនជាតិភាគតិច។
|
|
ដោយមានការគាំទ្រដើមទុនពីកម្មវិធីគោលដៅជាតិ ១៧១៩ គ្រួសាររបស់លោក Sinh Phay Sinh ភូមិ Ha De ឃុំ Sinh Lung (Dong Van, Ha Giang) មានឱកាសរួចផុតពីភាពក្រីក្រ |
គ្រួសាររបស់លោក Sinh Phay Sinh ភូមិ Ha De ឃុំ Sinh Lung (ស្រុក Dong Van) គឺជាគ្រួសារជនជាតិភាគតិចក្រីក្រមួយក្នុងចំណោមគ្រួសារជនជាតិភាគតិចក្រីក្រចំនួន ៥៣០ នៅឃុំ Sinh Lung ស្រុក Dong Van ដែលកំពុងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយពិសេស និងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុង ជនជាតិភាគតិច និងតំបន់ភ្នំពីគម្រោងចិញ្ចឹមគោ របស់លោក Sinh បានទទួលថវិកាចំនួន ១៨.៤ លានដុង ដើម្បីទិញគោចិញ្ចឹម។ នៅពេលទទួលបានដំណឹងពីភូមិថា ពួកគេស្ថិតក្នុងចំណោមអ្នកទទួលផលពីគម្រោង គ្រួសារលោក Sinh បានជួសជុលជង្រុក និងដាំស្មៅបន្ថែមទៀត ដើម្បីធានាបាននូវប្រភពអាហារសម្រាប់បសុសត្វ។
លោក Sinh Phay Sinh ចែករំលែកថា៖ “គ្រួសារខ្ញុំទទួលបានថវិកាពីរដ្ឋ ដើម្បីទិញគោចិញ្ចឹមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ខ្ញុំយល់ឃើញថា នេះជាឱកាសជួយគ្រួសារខ្ញុំរួចផុតពីភាពក្រីក្រ។ យើងខ្ញុំនឹងផ្តោតលើការថែទាំគោឲ្យបានល្អដើម្បីឲ្យវាលូតលាស់ បានឆាប់”។
លោក Vang Mi Pao ប្រធានគណៈកម្មាធិការប្រជាជនឃុំ Sinh Lung បានមានប្រសាសន៍ថា “រហូតមកដល់ពេលនេះ នៅក្នុងឃុំទាំងមូលមានគ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រចំនួន ៥៣៦/៦១៣ គ្រួសារដែលទទួលបានរបបអត្ថប្រយោជន៍ពីគោលនយោបាយនេះ។ ចំពោះគោលនយោបាយនេះ ប្រជាជនបានទទួលយកយ៉ាងសប្បាយ ពីព្រោះដោយសារពីកម្មវិធីនេះ ប្រជាជនមានដើមទុនសម្រាប់ការចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅ និងជាមធ្យោបាយដើម្បីរួចផុតពីភាពក្រីក្រសម្រាប់ប្រជាជន”។
រីឯនៅស្រុក Meo Vac ជនជាតិភាគតិចមានចំនួនជាង ៩៦% នៃប្រជាជនក្នុងស្រុក។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការងារជនជាតិភាគតិច និងការអនុវត្តគោលនយោបាយជនជាតិភាគតិច តែងតែត្រូវបានស្រុកចាត់ទុកថាជាកិច្ចការសំខាន់ ដែលមានសារៈសំខាន់ផ្នែកនយោបាយក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។ ស្រុកបានដាក់ចេញនូវគោលនយោបាយវិនិយោគជាច្រើនសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិ ជាពិសេសកម្មវិធីគោលដៅជាតិ ១៧១៩។ ខ្លឹមសារគម្រោងនៃកម្មវិធីបានជ្រាបចូលជ្រៅ និងគ្របដណ្តប់លើវិស័យភាគច្រើននៃជីវិតសេដ្ឋកិច្ចសង្គម ការដោះស្រាយបញ្ហាបន្ទាន់បច្ចុប្បន្នរបស់បងប្អូនជនជាតិភាគតិច ដូចជាបញ្ហាដីលំនៅដ្ឋាន ទឹកស្អាត ដីផលិតកម្ម សេវាសង្គមជាមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ផ្លូវចរាចរណ៍ត្រូវបានវិនិយោគ និងធ្វើឱ្យប្រសើរឡើងដើម្បីបំពេញតម្រូវការរបស់ប្រជាជនក្នុងការឈួញដូរទំនិញ។
ក្នុងអំឡុងឆ្នាំ ២០២១-២០២៥ ខេត្ត Ha Giang ត្រូវបានបែងចែកជាង ៨,៧០០ ពាន់លានដុង; ក្នុងនោះទុនថវិកាមជ្ឈិមមានជិត ៧,៨០០ ពាន់លានដុង ចំនួននៅសល់គឺជាទុនបដិភាគរបស់មូលដ្ឋាន និងប្រភពទុនផ្សេងទៀត។ ជាកម្មវិធីគោលដៅជាតិដ៏សំខាន់មួយក្នុងចំណោមកម្មវិធីគោលដៅជាតិទាំងបី កម្មវិធីគោលដៅជាតិ ១៧១៩ ទទួលបានការយកចិត្តទុកដាក់ និងការណែនាំយ៉ាងមោះមុតពីគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Ha Giang បានចេញសេចក្តីសម្រេចចិត្តលេខ ២៥-NQ/TU ស្តីពីការដឹកនាំអនុវត្តកម្មវិធីគោលដៅជាតិ ១៧១៩ ក្នុងខេត្តដោយមានគោលដៅថា នៅឆ្នាំ២០២៥ អត្រាកំណើនសេដ្ឋកិច្ចតំបន់ជនជាតិភាគតិចជាមធ្យមឈានដល់ ៨%/ឆ្នាំឡើងទៅ; ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ឈានដល់ ៥៥ លានដុង; មានឃុំចំនួន ២៩ ដែលរួចផុតពីភាពក្រីក្រ និងការលំបាកខ្លាំង; អត្រានៃភាពក្រីក្រថយចុះជាមធ្យម ៤%/ឆ្នាំ ឬច្រើនជាងនេះ; ជនជាតិភាគតិច ៩០% ទទួលបានទឹកអនាម័យ អត្រាកម្មករជនជាតិភាគតិចដែលបានទទួលការបណ្តុះបណ្តាលឈានដល់ ៦០%...
តាមរយៈការអនុវត្តគោលនយោបាយជនជាតិ ខេត្ត Ha Giang បានប្រមូលផ្តុំកម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងសង្គមទាំងមូលដើម្បីកាត់បន្ថយភាពក្រីក្រ លើកកំពស់កម្រិតជីវភាពរស់នៅ និងគុណភាពសម្រាប់គ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រនៅតំបន់ជនជាតិភាគតិច កាត់បន្ថយគម្លាតប្រាក់ចំណូលបន្តិចម្តងៗ និងជីវភាពរស់នៅរវាងតំបន់ មូលដ្ឋាន និងក្រុមប្រជាជន។ នេះនឹងជាកម្លាំងចលករដ៏សំខាន់សម្រាប់ខេត្ត Ha Giang ដើម្បីពន្លឿនការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព; ខិតខំប្រែក្លាយជាខេត្តដែលមានការអភិវឌ្ឍយ៉ាងល្អនៅតំបន់ខ្ពង់រាប និងតំបន់ភ្នំខាងជើង៕
បកប្រែដោយ Minh Trung