ស្តង់វៀតណាមជិត ៣០ បានតាំងបង្ហាញផលិតផលជាច្រើនប្រភេទដូចជា សូត្រ ផលិតផលសំពត់សង្គឹម សិប្បកម្ម ផ្លែឈើ ដូចជា ស្រកានាគ មង្ឃុត ខ្នុរ...ដែលបង្កើតជាមណ្ឌលចម្រុះពណ៌របស់វៀតណាម។

leftcenterrightdel
លោក Dinh Toan Thang និងលោក Steven Abajoli ស្វែងយល់ពីសិប្បកម្មវៀតណាម (រូបថត៖ vov)

លោក Steven Abajoli នាយកពិព័រណ៍ពាណិជ្ជកម្មទីក្រុងប៉ារីសបានឲ្យដឹងថា ឆ្នាំនេះ វៀតណាមមានស្តង់ស្អាតបំផុតមកចូលរួមពិព័រណ៍ពាណិជ្ជកម្មទីក្រុងប៉ារីស រួមចំណែកលើកតម្កើងភាពទំនើបកម្មនៃសិប្បកម្ម ក៏ដូចជាភាពស្វាហាប់នៃធុរកិច្ចវៀតណាម។ នោះគឺជាអត្ថន័យនៃពិព័រណ៍ពាណិជ្ជកម្មទីក្រុងប៉ារីស ដែលមានការចូលរួមពីប្រទេសជាង៤០ និងទស្សនិកជនជិត ៥០ ម៉ឺននាក់។ ព្រឹត្តិការណ៍ប្រព្រឹត្តទៅក្នុងរយៈពេល ១២ ថ្ងៃ ដោយមានលំហវៀតណាមជាចំណុចលេចធ្លោ”។

លោក Dinh Toan Thang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំបារាំង បានចាត់ទុកថា នេះជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពរបស់វៀតណាម និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ បារាំង-វៀតណាម៖ “ការវត្តមានរបស់វៀតណាមនៅពិព័រណ៍ពាណិជ្ជកម្មទីក្រុងប៉ារីសឆ្នាំ ២០២៤ គឺជាចំណុចសំខាន់ក្នុងព្រឹត្តិការណ៍វប្បធម៌ធំរបស់ទីក្រុងប៉ារីស។ ឆ្នាំនេះ វៀតណាមធ្វើបានល្អជាងមុន ដោយបង្ហាញពីអត្តសញ្ញាណវប្បធម៌របស់វៀតណាមកាន់តែច្បាស់ និងទាក់ទាញអារម្មណ៍ជាងមុន”៕

បកប្រែដោយ Thuy Anh