ផ្លូវហោះហើរថ្មីនេះត្រូវបានដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ Turkmenistan Airlines។ ផ្លូវហោះហើរនេះត្រូវបានគេរំពឹងថានឹងជំរុញសកម្មភាពពាណិជ្ជកម្មទ្វេភាគីចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អង់គ្លេស-វៀតណាម (UKVFTA) ចូលជាធរមាននៅខែឧសភា ឆ្នាំ២០២១។

leftcenterrightdel
យន្តហោះហើរដឹកទំនិញរបស់ក្រុមហ៊ុន Turkmenistan Airlines នៅឯអាកាសយានដ្ឋាន London Stansted ត្រៀមហោះហើរត្រឡប់ទៅប្រទេសវៀតណាមវិញ (រូបថត៖ vnanet.vn)

លោក Thai Tran នាយកប្រតិបត្តិក្រុមហ៊ុន TT Meridian ជឿជាក់ថា ផ្លូវហោះហើរថ្មីនេះនឹងផ្តល់ឲ្យអ្នកនាំចេញ អ្នកនាំចូល និងភ្នាក់ងារប្រគល់និងទទួលទំនិញមានជម្រើសជាច្រើនថែមទៀត។ ផ្លូវហោះហើរថ្មីរវាងអង់គ្លេស និងវៀតណាម នឹងជួយបង្កើនចំនួនជើងហោះហើរដឹកទំនិញ ក៏ដូចជាបង្កើនបរិមាណទំនិញដែលដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។ គួរកត់ សម្គាល់ថា សេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុននេះប្រើប្រាស់យន្តហោះ A330 ដែលអាចដឹកបានទំនិញជាច្រើនឡើងទៅ ដល់ ៣០ តោន៕

បកប្រែដោយ Thuy Anh