ការតភ្ជាប់ពាណិជ្ជកម្មរវាងធុរកិច្ចវៀតណាម និងកូរ៉េខាងត្បូង
កប.អនឡាញ - KOTRA Hanoi បានឲ្យដឹងថា នាថ្ងៃទី ២៥ ខែឧសភាខាងមុខនេះ នៅសណ្ឋាគារ Novotel Thai Ha ទីក្រុងហាណូយ គណៈប្រតិភូធុរកិច្ចមកពីទីក្រុង Ulsan ប្រទេសកូរ៉េខាងត្បូង នឹងជួបផ្ទាល់ជាមួយអ្នកនាំចូលវៀតណាម។
វៀតណាម និងកូរ៉េខាងត្បូងបានដាក់ចេញគោលដៅសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០០ ពាន់លានដុល្លារនៅឆ្នាំ២០២៣។ ទន្ទឹមនឹងនោះ វៀតណាមនៅដាក់ចេញគោលដៅទាក់ទាញគម្រោងធំៗដែលមានតម្លៃបន្ថែម គម្រោងបច្ចេកវិជ្ជាខ្ពស់របស់វិនិយោគិនកូរ៉េខាងត្បូង និងបង្កើតខ្សែសង្វាក់ផលិតកម្ម និងចែកចាយសកលនៅវៀតណាម។
    |
 |
កិច្ចប្រជុំជាង ៤០ ត្រូវបានរៀបចំឡើងដោយ KOTRA Hanoi តាមតម្រូវការរបស់ធុរកិច្ចនៃប្រទេសទាំងពីរ (រូបថត៖ KOTRA Hanoi) |
ដោយមានគោលដៅបង្កើនឱកាសសហប្រតិបត្តិការពាណិជ្ជកម្ម និងធ្វើអាជីវកម្មថ្មីសម្រាប់សហគ្រាសវៀតណាម-កូរ៉េខាងត្បូង ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េខាងត្បូង (KOTRA Hanoi) បានរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មជាមួយអ្នកនាំចេញរបស់កូរ៉េខាងត្បូង។ នៅឆ្នាំ ២០២៣ KOTRA Hanoi នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មចំនួន ៧០-៨០ ដើម្បីតភ្ជាប់ធុរកិច្ចកូរ៉េខាងត្បូងជាង ១០០០ ជាមួយធុរកិច្ចវៀតណាមជាង ១៥០០។
នាថ្ងៃទី ២៥ ខែឧសភា នៅសណ្ឋាគារ Novotel Thai Ha ទីក្រុងហាណូយ គណៈប្រតិភូធុរកិច្ចមកពីទីក្រុង Ulsan ប្រទេសកូរ៉េខាងត្បូងនឹងជួបជាមួយអ្នកនាំចូលវៀតណាម។ ក្នុងឱកាសនេះ កិច្ចប្រជុំជាង ៤០ ត្រូវបានរៀបចំឡើងដោយ KOTRA Hanoi តាមតម្រូវការរបស់ធុរកិច្ចនៃប្រទេសទាំងពីរ៕
បកប្រែដោយ Thanh Cong