នាល្ងាចថ្ងៃទី ១៩ ឧសភា នៅទីក្រុង Hiroshima ប្រទេសជប៉ុន ជួបជាមួយលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G7 បូក លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា វៀតណាម និងកូរ៉េខាងត្បូងចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្រស្រដៀងគ្នាជាច្រើនក្នុងការអភិវឌ្ឍ នៃប្រទេស​និមួយៗ ក៏ដូចជាទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ជាច្រើន។ វៀតណាមយកចិត្តទុកដាក់ជានិច្ចចំពោះទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ហើយមានបំណងចង់អភិវឌ្ឍថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មគឺជា​ការយកចិត្តទុកដាក់ ហើយ​ទំនុកចិត្តនយោបាយគឺជាមូលដ្ឋានគ្រឹះ រួមចំណែកដល់សន្តិភាព និងវិបុលភាពរួមក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និង លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង នៅទីក្រុង Hiroshima ប្រទេសជប៉ុន នារសៀលថ្ងៃទី ១៩ ឧសភា (រូបថត៖ Duong Giang/VNA)

លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងត្បូងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម ដែលចាត់ទុកវៀតណាមជាដៃគូសំខាន់នាំមុខគេក្នុងតំបន់ មានឆន្ទៈរួមសហការជាមួយវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យដែលកូរ៉េខាងត្បូងមានឧត្តមភាព និងវៀតណាមមានតម្រូវការ ជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូងកាន់តែមានអត្ថន័យ និងមានប្រសិទ្ធភាព៕

បកប្រែដោយ Thanh Cong