leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិនៅពិធីប្រគល់ពានរង្វាន់ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យគណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេសបន្តជ្រួតជ្រាប និងដាក់ឲ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការងារយុវជន។ កំណត់ការអភិវឌ្ឍវិទ្យាសាស្ត្រយោធាជា កម្លាំងចលករនិងតម្រូវការដែលជៀសមិនរួច ដើម្បីកសាងកងទ័ពឲ្យកាន់តែទំនើប; ក្នុងនោះ យុវជនកងទ័ព គឺជាកម្លាំងដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រយោធា។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

“ថ្នាក់ដឹកនាំបក្ស រដ្ឋ ជានិច្ចកាលមានបំណងហើយជឿជាក់យ៉ាងមុតមាំថា ជំនាន់វ័យក្មេងសព្វថ្ងៃ ជាមួយនឹងភាពខ្លៀវក្លា ភាពស្វាហាប់ មហិច្ឆតា និងសេចក្ដីប្រាថ្នានឹងមានការរួមវិភាគទានកាន់តែសំខាន់ទៅក្នុងការកសាងប្រទេសវៀតណាមប្រកបដោយភាពខ្លាំងមាំមួន និងវិបុលភាព។ យុវជនក្នុងកងទ័ពទាំងមូលបន្តពង្រីកថែមទៀតនូវទេពកោសល្យ ភាពខ្លៀវក្លារបស់យុវវ័យ សម្រេចបានសមិទ្ធិផលកាន់តែខ្ពស់ រួមចំណែកកាន់តែច្រើនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម; ដើម្បីឲ្យកងទ័ព និងយុវជនកងទ័ព សក្តិសមជានិច្ចនឹងជំនឿទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជនរបស់យើង; សក្តិសមជានិច្ចនឹងកិត្តិនាមជា “កងទ័ពលោកអ៊ុំហូ” វីរភាព”៕

តាម vovworld.vn