leftcenterrightdel
លោកវរសេនីយ៍ឯកបំរុង Pham Tan Phong អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម

ថ្លែងមតិក្នុងពិធីបើក លោកវរសេនីយ៍ឯកបំរុង Pham Tan Phong អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានមានប្រសាសន៍ថា ការផ្លាស់ប្តូមុខរជំនាញគឺជាសកម្មភាពជាក់ស្តែងដើម្បីបំពេញបន្ថែមនូវចំណេះដឹង និងជំនាញចាំបាច់សម្រាប់ក្រុមទ័ពជាងលេខ២ មុនពេលចេញដំណើរទៅបំពេញបេសកកម្មនៅស្ថានបេសកកម្ម UNISFA តំបន់ Abyei ។

leftcenterrightdel
ប្រតិភូ​ទាំង​ឡាយអញ្ជើញ​ចូល​រួម​ពិធី

leftcenterrightdel
ប្រតិភូ​ទាំង​ឡាយ​ថត​រូប​ជុំ​គ្នា​

ខ្លឹមសារនៃកិច្ចពិភាក្សានេះផ្តោតលើ៖ ផែនការធានាការដឹកជញ្ជូននៅស្ថានបេសកកម្ម បទពិសោធន៍មួយចំនួនក្នុងការបន្សុទ្ធទឹក និងគ្រប់គ្រងទឹក និងកំណត់ចំណាំមួយចំនួនស្តីពីយានយន្ត និងការដឹកជញ្ជូននៅស្ថានបេសកកម្ម។ តាម​គម្រោង​ថា​ ការផ្លាស់ប្តូរជំនាញទ័ពជាងនឹងមានរយៈពេលរហូតដល់ថ្ងៃទី១៩ ឧសភា។ អូស្ត្រាលីគឺជាដៃគូមួយក្នុងចំណោមដៃគូដែលមានសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងបំផុតជាមួយវៀតណាមក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ចាប់ពីឆ្នាំ ២០១២ ដល់បច្ចុប្បន្ន ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងអូស្ត្រាលីក្នុងការថែរក្សាសន្តិភាពបានអភិវឌ្ឍដោយឥតឈប់ឈរ។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យនេះក្នុងឆ្នាំ២០១៥៕

បកប្រែដោយ Duy Hoan