ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្វាគមន៍ លោក Merkley សមាជិកព្រឹទ្ធសភា និងគណៈប្រតិភូអាមេរិក ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម និងចាត់ទុកថា ដំណើរទស្សនៈកិច្ចមានសារសំខាន់ណាស់ ដែលប្រព្រឹត្តទៅក្នុងបរិបទនៃប្រទេសទាំងពីរ រៀបចំប្រារព្ធខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនោះ លោកជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យ រួមចំណែកក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក Jeff Merkley សមាជិកព្រឹទ្ធសភា

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋ​អាមេរិកជាដៃគូសំខាន់មួយរបស់ខ្លួន។ លោកមានបំណងចង់លើកកម្ពស់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព និងរបបនយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។ ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិកបានបន្តអភិវឌ្ឍយ៉ាងល្អ នាំមកនូវលទ្ធផលប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន។ ក្នុងបរិបទនោះ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានភាគីទាំងពីរអនុវត្តស្របតាមទំនាក់ទំនងរួមរវាងប្រទេសទាំងពីរក្នុងស្មារតី នៃឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា សម្រេចបានលទ្ធផលវិជ្ជមានលើវិស័យជាច្រើនដូចជា៖ ការសន្ទនា-ពិគ្រោះយោបល់ ការផ្លាស់ប្តូរគណៈប្រតិភូ ការជំនេះផលវិបាកនៃសង្រ្គាម ការបណ្តុះបណ្តាល ការជួយសង្គ្រោះ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ផ្នែកពេទ្យយោធា ...

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ក្រសួងការពារប្រទេសវៀតណាមបានស្នើឱ្យសមាជិកសភាអាមេរិកយកចិត្តទុកដាក់ និងជំរុញសភាអាមេរិកបន្តគាំទ្រការអនុវត្តខ្លឹមសារសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ដោយផ្តោតលើវិស័យដូចខាងក្រោម៖ ជំនះផលវិបាកនៃសង្គ្រាម ការបណ្តុះបណ្តាល ផ្នែកពេទ្យយោធា ការរក្សាសន្តិភាពអង្គការសហប្រជាជាតិ។.ល..។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវជំនឿជាក់ថា ដោយមានការខិតខំប្រឹងប្រែងរបស់ស្ថាប័ន និងអង្គភាពមានសមត្ថកិច្ច​នៃភាគីទាំងពីរ ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិយាយរួម និង​ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងសហរដ្ឋអាមេរិកនិយាយដោយឡែក នឹងមានការអភិវិវឌ្ឍលើគ្រប់ជ្រុងជ្រោយ និងជាក់ស្តែងថែមទៀត។

leftcenterrightdel
ប្រតិភូទាំងឡាយ​ថត​រូប​ជុំ​គ្នា

លោក Merkley សមាជិកព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ Phan Van Giang ដែលបានចំណាយពេលវេលាដើម្បីទទួលជួបគណៈប្រតិភូ ដោយសង្កត់ធ្ងន់ថា ក្នុងតួនាទីរបស់លោក លោកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដោយយកចិត្តទុកដាក់ជាពិសេសលើវិស័យជំនះពុះពារលើផលវិបាកនៃសង្គ្រាម ដោយឈរលើមូលដ្ឋាននៃការទទួលមរតកដែលសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមុនៗបានបន្សល់ទុកមក។ លោក Merkley សមាជិកព្រឹទ្ធសភា  បាននិយាយថា សភាអាមេរិកបានអនុម័តលើកញ្ចប់ថវិការបង្កើនការជួយឧបត្ថម្ភសម្រាប់គម្រោងការសម្អាតសារធាតុពុល Dioxin នៅអាកាសយានដ្ឋាន Bien Hoa ជាមួយនឹងទឹកប្រាក់ចំនួន ៣០០ លានដុល្លារអាមេរិក៕

បកប្រែដោយ Duy Hoan