JICA ជួយគាំទ្រខេត្ត Thua Thien Hue ក្នុងការគ្រប់គ្រងប្រតិបត្តិការអាងស្តុកទឹក និងការគ្រប់គ្រងទឹកជំនន់
កប.អនឡាញ - នាថ្ងៃទី ១២ ខែឧសភា នៅទីក្រុង Thua Thien Hue ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅវៀតណាម រួមជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue វៀតណាម បានប្រារព្ធពិធីបើកសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធឧបករណ៍តាមដាន ប្រព័ន្ធគ្រប់គ្រងទំនប់ និងផ្ដល់ព័ត៌មានអំពីការគ្រប់គ្រងទឹកជំនន់ និងសិក្ខាសាលាចុងក្រោយនៃគម្រោង “ការគ្រប់គ្រងប្រតិបត្តិការអាងស្តុកទឹកក្នុងស្ថានភាពអាសន្ន និងការព្យាករណ៍អំពីទឹកជំនន់ប្រកបដោយប្រសិទ្ធភាពដោយប្រព័ន្ធផ្ដល់ព័ត៌មានអំពីការគ្រប់គ្រងគ្រោះមហន្តរាយ”។
គម្រោងផ្តល់ជំនួយឥតសំណងរបស់ JICA នេះមានតម្លៃសរុបប្រហែល ១.៨ ពាន់លានយ៉េនជប៉ុន។ ក្នុងដំណាក់កាលពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៣ តាមរយៈគម្រោង ប្រទេសជប៉ុនបានផ្តល់ឧបករណ៍ទំនើបៗជាច្រើន បានបង្កើតបណ្តាញព័ត៌មានស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយនឹងប្រព័ន្ធព្យាករណ៍ និងវិធានការប្រកាសអាសន្ននៅទន្លេ Huong និងប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការទំនប់ធំៗចំនួនបី គឺទំនប់ Binh Dien ទំនប់ Huong Dien និងទំនប់ Ta Trach រួមបញ្ចូលគ្នាជាមួយការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។
    |
 |
ប្រតិភូជាង ៥០ នាក់មកពីស្ថាប័នពាក់ព័ន្ធចូលរួមក្នុងពិធីបើកសម្ពោធ |
គម្រោងនេះត្រូវបានគេរំពឹងថានឹងរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់វៀតណាម ផែនការគ្រប់គ្រងទឹកជំនន់រួមសម្រាប់ទន្លេ Huong ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៅវៀតណាម។
នាពេលខាងមុខ JICA នឹងបន្តសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ៕
បកប្រែដោយ Thanh Cong