នារសៀលថ្ងៃទី៥ ឧសភា នៅទីក្រុងហាណូយ ក្នុងឱកាសទទួលជួបលោក Ishiguro Norihiko ប្រធានអង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សហគមសហគ្រាសជប៉ុននៅវៀតណាម; លោកបានស្នើឱ្យ JETRO បន្តសម្របសម្រួលជាមួយទីភ្នាក់ងារវៀតណាម អនុវត្តសកម្មភាពផ្សព្វផ្សាយរូបភាព បរិយាកាសវិនិយោគ សក្តានុពល ឱកាសសហប្រតិបត្តិការ និងការលើកទឹកចិត្តវិនិយោគរបស់វៀតណាមចំពោះសាជីវកម្ម និងសហគ្រាសធំៗរបស់ជប៉ុន; លើកទឹកចិត្ត និងគាំទ្រសហគ្រាសជប៉ុន បង្កើនការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យបរិវត្តកម្មបៃតង បរិវត្តកម្ម​ឌីជីថល សេដ្ឋកិច្ចរង្វង់។ល។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Ishiguro Norihiko 

ចំណែកលោក Ishiguro Norihiko ប្រធាន JETRO បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាជាបន្តបន្ទាប់របស់លោកនាយករដ្ឋមន្ត្រី ដោយស្តាប់យោបល់របស់អ្នកវិនិយោគបរទេស រួមទាំងធុរកិច្ចជប៉ុនផងដែរ។ លោកបាននិយាយថា វៀតណាមគឺជាប្រទេសតែមួយគត់ក្នុងអាស៊ាន ដែល JETRO មានការិយាល័យតំណាងចំនួន ២ ប្រចាំនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលបង្ហាញថាប្រទេសជប៉ុន និង JETRO យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវៀតណាម។

លោកមានបំណងចង់ចូលរួមជាមួយវៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន ព្រមទាំងអះអាងថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកក្នុងជម្រុញ​ទំនាក់ទំនងរវាងវៀតណាម និងជប៉ុនកាន់តែរីកចម្រើនថែម​ទៀត៕

បកប្រែដោយ Duy Hoan