leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចូលរួមពិធីសម្ពោធដាក់ឲ្យដំណើរការកំណាត់ Mai Son - ផ្លូវជាតិលេខ ៤៥ និងកំណាត់ Phan Thiet – Dau Giay នៃគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូងបែកខាងកើត សម្រាប់ដំណាក់កាល ២០១៧-២០២០

ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធវីដេអូតភ្ជាប់ទីតាំងចំនួន ២ គឺនៅខេត្ត Binh Thuan (គម្រោង Phan Thiet - Dau Giay) និងនៅខេត្ត Thanh Hoa (គម្រោង Mai Son - ផ្លូវជាតិលេខ ៤៥។

កំណាត់ Mai Son - ផ្លូវជាតិលេខ ៤៥ មានប្រវែងសរុប ៦៣.៣៧ គីឡូម៉ែត្រ (ឆ្លងកាត់ខេត្ត Ninh Binh និង Thanh Hoa)។ ទន្ទឹមនឹងនេះ  កំណាត់ Phan Thiet - Dau Giay មានប្រវែង ៩៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត Binh Thuan និង Dong Nai។ បន្ទាប់ពីចាប់ផ្តើមដំណើរការ ពេលវេលាធ្វើដំណើរពីទីក្រុងហាណូយទៅខេត្ត Thanh Hoa និងពីទីក្រុងហូជីមិញទៅខេត្ត Binh Thuan ត្រូវបានកាត់បន្ថយមកត្រឹមប្រហែល ២ ម៉ោង។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រីថ្លែងមតិក្នុងពិធីបើកសម្ពោធផ្លូវល្បឿនលឿននៅខេត្ត Binh Thuan។ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីសម្ពោធនៅទីតាំងខេត្ត Binh Thuan លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាចំណុចលោតផ្លោះយុទ្ធសាស្ត្រសម្រាប់វៀតណាម។ តាមលោកនាយករដ្ឋមន្ត្រី ការបង្ហើយកំណាត់ផ្លូវល្បឿនលឿនចំនួនពីរ Mai Son - ផ្លូវជាតិលេខ ៤៥ និង Phan Thiet - Dau Giay មានតួនាទី និងសារៈសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត Binh Thuan, Dong Nai និង Ninh Binh, Thanh Hoa និយាយដោយឡែក និងតំបន់ជំវិញនិយាយរួម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងដឹកជញ្ជូន សម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានា​ ក្នុងការរៀបចំប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

បន្ទាប់ពីចូលរួមពិធីសម្ពោធកំណាត់ផ្លូវល្បឿនលឿនចំនួនពីររួចមក លោកនាយករដ្ឋមន្ត្រីក៏បានអញ្ជើញទៅត្រួតពិនិត្យវឌ្ឍនភាពសាងសង់កំណាត់ផ្លូវល្បឿនលឿន Vinh Hao - Phan Thiet ផងដែរ៕

បកប្រែដោយ Thanh Cong