ជាមួយនឹងជំនួយហិរញ្ញវត្ថុចំនួន ៣ លានដុល្លារពីបេសកកម្មការទូតសហរដ្ឋអាមេរិក គម្រោងសាកល្បងនេះនឹងបង្ហាញឲ្យឃើញថាប្រព័ន្ធផ្ទុកថាមពលអាចចូលរួមចំណែកក្នុងការជួយវៀតណាមបញ្ចូលថាមពលកកើតឡើងវិញបន្ថែមទៀតទៅក្នុងប្រព័ន្ធថាមពលរបស់ប្រទេសដើម្បីសម្រេចបាននូវគោលដៅអំពីអាកាសធាតុ។

leftcenterrightdel
រូប​ថតឧទាហរណ៍ Vietnam+

ដោយត្រូវបានប្រកាសជាលើកដំបូងនៅក្នុងកិច្ចសន្ទនាប្រចាំឆ្នាំអំពីសន្តិសុខថាមពលអាមេរិក-វៀតណាម គម្រោងនេះត្រូវបានគេរំពឹងថានឹងបានប្រើប្រាស់ និងដំឡើងប្រព័ន្ធផ្ទុកថាមពល Honeywell នៅរោងចក្រថាមពលពន្លឺព្រះអាទិត្យ AMI Khanh Hoa ជាមួយនឹងសមត្ថភាពផ្ទុកថាមពលសរុប 50MWp។ ការផ្ទុកថាមពលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផ្លាស់ប្តូរទៅរកការផលិតថាមពលកកើតឡើងវិញ និងផែនទីបង្ហាញផ្លូវទៅរកការកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងប្រព័ន្ធថាមពលសកល។ នេះគឺជាកត្តាសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូបរិវត្តកម្មថាមពលដោយយុត្តិធម៌ (JETP) ដែលបានចុះហត្ថលេខារវាងវៀតណាម និងដៃគូអន្តរជាតិ ដើម្បីគាំទ្រវៀតណាមក្នុងការផ្លាស់ប្តូរទៅជាថាមពលស្អាត និងសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ២០៥០៕

បកប្រែដោយ Duy Hoan