ពិព័រណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៣ ខែឧសភា នៅទីក្រុងហាណូយ ដោយមានស្តង់ជាង ៥០០ ស្តង់នៃក្រុមហ៊ុនជាង ៣៥០ ដែលមកពីវៀតណាម និងប្រទេស និងតំបន់ដែនដីចំនួន ៣០។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន

ក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍នេះ សិក្ខាសាលាស្តីពីគោលនយោបាយថ្មីក្នុងវិស័យគ្រប់គ្រងឧបករណ៍វេជ្ជសាស្ត្រ; សិក្ខាសាលាស្តីពីជំងឺដែលទាក់ទងនិងប្រព័ន្ធរំលាយអាហារ - ការធ្វើរោគវិនិច្ឆ័យ ការការពារ; កម្មវិធីផ្លាស់ប្តូរ ការបង្ហាញផលិតផល ការផ្សព្វផ្សាយអំពីការថែទាំសុខភាពសហគមន៍ ការបង្ការនិងគ្រប់គ្រងជំងឺ ការផ្ដល់យោបល់អំពីសុខភាព-អាហារូបត្ថម្ភជាដើមត្រូវបានរៀបចំឡើង៕

បកប្រែដោយ Thuy Anh