របាយការណ៍ស្ទង់មតិពីសហគ្រាសជប៉ុនចំនួន ៤,៦០០ ដែលកំពុងប្រតិបត្តិការនៅក្នុងទីផ្សារបរទេសជិត ២០ ដែលក្នុងនោះមានសហគ្រាសចំនួន ៧០០ នៅវៀតណាម។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២៥ ខែសីហា ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ ស្របពេលដែលវៀតណាមបានអនុវត្តវិធានការរក្សាគម្លាតសង្គមយ៉ាងតឹងរ៉ឹង។

leftcenterrightdel
សហគ្រាសជប៉ុនជាង ៥៥% នៃសហគ្រាសចំនួន ៧០០ ចង់ពង្រីកផលិតកម្ម និងសកម្មភាពអាជីវកម្ម នៅវៀតណាមក្នុងរយៈពេល ១ ទៅ ២ ឆ្នាំខាងមុខ (រូបថតឧទាហរណ៍៖ baodautu.vn)

យោងតាមលទ្ធផលស្ទង់មតិ សហគ្រាសជប៉ុនជាង ៥៥% នៃសហគ្រាសចំនួន ៧០០ ចង់ពង្រីកផលិតកម្ម និងសកម្មភាពអាជីវកម្មនៅវៀតណាមក្នុងរយៈពេល ១ ទៅ ២ ឆ្នាំខាងមុខ។ សហគ្រាសជាង ៤២.៥% នៃចំនួនសហគ្រាសគ្រោងនឹងបន្តនៅទំហំបច្ចុប្បន្នរបស់ពួកគេ។

ទីផ្សារប្រើប្រាស់ពោរពេញទៅដោយយថាទស្សន៍នៅវៀតណាម រួមជាមួយការរំពឹងទុកនៃការកើនឡើងសកម្មភាពនាំចេញនាពេលខាងមុខ គឺជាហេតុផលចម្បងសម្រាប់ការសម្រេចចិត្តពង្រីកការវិនិយោគ៕

បកប្រែដោយ Huyen Trang