ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៦៣.៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤.៨% បើធៀបនឹងឆ្នាំ២០២០។ ការនាំចេញទៅកាន់សហភាពអឺរ៉ុបរបស់វៀតណាមទទួលបាន ៤៥.៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤.២% ទំហំនៃការនាំចេញពីវៀតណាមដែលប្រើវិញ្ញាបនបត្រប្រភពដើមទំនិញ (C/O ទម្រង់ EUR.1) ទទួលប្រហែល ៧.៨ ពាន់លានដុល្លារអាមេរិក បង្ហាញឲ្យឃើញថា សហគ្រាសវៀតណាមកំពុងឆក់ឱកាសពីការកាត់បន្ថយពន្ធគយតាមកិច្ចព្រមព្រៀង EVFTA។

leftcenterrightdel
រូបថតឧទាហរណ៍ (tapchitaichinh.vn)

ឆ្នាំ២០២១ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អង់គ្លេស-វៀតណាម (UKVFTA) បានធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីទទួលបានជិត ៦.៦ ពាន់លានដុល្លារអាមេរិក និងតម្លៃនៃការនាំចេញ នាំចូលក៏បានកើនឡើង។ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក៏បានជួយឲ្យទំហំនៃការនាំចេញទៅប្រទេសដែលជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP កើនឡើងខ្ពស់ផងដែរ៕

បកប្រែដោយ Thuy Anh