ថ្លែងក្នុងពិធី លោក Tran Hong Ha រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាម បានចាត់ទុកថា ក្នុងបរិបទដែលពិភពលោកកំពុងឆ្ពោះទៅកិច្ចព្រមព្រៀង COP26 ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីអនុវត្តយន្តការ JCM ដល់ចុងឆ្នាំ២០៣០ រវាងវៀតណាមនិងជប៉ុនមានអត្ថន័យដ៏សំខាន់។ អនុស្សរណៈយោគយល់គ្នានេះមិនគ្រាន់តែជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនួលខុសត្រូវរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរចំពោះបញ្ហាប្រែប្រួលអាកាសធាតុ។ លោក Tran Hong Ha រំពឹងថា យន្តការសហប្រតិបត្តិការនេះជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុនក្នុងការអភិវឌ្ឍនិងផ្ទេរបច្ចេកវិទ្យា ដោយទាក់ទាញការចូលរួមពីសហគ្រាសវៀតណាមនិងជប៉ុន។

leftcenterrightdel
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកំណើនសេដ្ឋកិច្ចកាបូនទាបរវាងវៀតណាមនិងជប៉ុន (រូបថត៖ monre.gov.vn)

លោក Yamaguchi Tsuyoshi Michael រដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុនវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាមក្នុងកិច្ចសហការដោះស្រាយបញ្ហាជាបន្ទាន់លើវិស័យបរិស្ថានអន្តរជាតិនិងតំបន់និយាយរួម ក៏ដូចជាការអនុវត្តយន្តការ JCM និយាយដោយឡែកនៅពេលកន្លងមក ព្រមទាំងជឿជាក់ថា អនុស្សរណៈយោគយល់គ្នានេះនឹងជាមូលដ្ឋានដ៏សំខាន់ដើម្បីប្រទេសទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តកិច្ចសន្យាស្ដីពីការទប់ទល់នឹងការប្រែលប្រួលអាកាសធាតុ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការរួមចំណែកជាវិជ្ជមានចំពោះគោលដៅបន្សាបកាបូនរបស់វៀតណាម៕

បកប្រែដោយ Thuy Anh