“សប្តាហ៍អាជីវកម្មកូរ៉េខាងត្បូង-អាស៊ាន និងឥណ្ឌា ឆ្នាំ២០២០” ជាឱកាសសម្រាប់ប្រទេសទាំងឡាយបង្ហាញសក្តានុពលរបស់អាស៊ីក្រោយជំងឺ Covid-19 និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាពនៃបណ្តា​ប្រទេស​នៅអាស៊ី។ ព្រឹត្តិការណ៍ក៏​ផ្ដល់ឱកាសធ្វើអាជីវកម្មដល់​ដៃគូអាស៊ី និងឱកាសវិនិយោគផ្សេងៗនៅអាស៊ីសម្រាប់សហគ្រាសកូរ៉េខាងត្បូង អាស៊ាន និងឥណ្ឌាផងដែរ។

leftcenterrightdel
ស្ដង់របស់វៀតណាមនៅ “សប្តាហ៍អាជីវកម្មកូរ៉េខាងត្បូង-អាស៊ាន និងឥណ្ឌាឆ្នាំ ២០២០” (រូបថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃ “សប្តាហ៍អាជីវកម្មកូរ៉េខាងត្បូង-អាស៊ាន និងឥណ្ឌាឆ្នាំ២០២០” មានសិក្ខាសាលា ជំនួបប្រាស្រ័យ ការផ្លាស់ប្ដូរស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគរវាងសហគ្រាសកូរ៉េខាងត្បូង និងប្រទេសទាំងឡាយតាមប្រព័ន្ធវីដេអូ។ ក្នុងឱកាសនេះ ស្ថានទូតនៃបណ្ដាប្រទេសអាស៊ាន និងឥណ្ឌាក៏មានស្ដង់តាំងបង្ហាញផលិតផលរបស់ប្រទេសនីមួយៗផងដែរ៕

បកប្រែដោយ Thuy Anh