បើយោងតាមទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអ៊ីស្រាអែល លោក Le Thai Hoa ឲ្យដឹងថា  ក្នុងតុល្យភាពនៃការនាំចេញនាំចូលរវាងប្រទេស​ទាំង​ពីរ​នោះ ការនាំចេញទៅកាន់អ៊ីស្រាអែលបានថយចុះជិត ១៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលពីទីផ្សារនេះកើនឡើង ៤១៩% វិញ។

leftcenterrightdel
ត្រីធូណាគឺជាផលិតផលនាំចេញសំខាន់មួយនៃវិស័យជលផលវៀតណាម (រូបថត៖ vnanet.vn)

ជាពិសេសនៅក្នុងត្រឹមខែឧសភា ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងអ៊ីស្រាអែលសម្រេចបានជាង ១៣៦ លានដុល្លារអាមេរិក។ ការនាំចេញទៅកាន់ប្រទេសអ៊ីស្រាអែលមានការកើនឡើងយ៉ាងខ្លាំង ខណៈការនាំចូលពីទីផ្សារនេះក៏មានការកើនឡើងបើរៀបធៀបនឹងខែមុនដែរ។ គួរកត់សម្គាល់ថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ ការនាំចេញត្រីធូណាទៅកាន់ប្រទេសអ៊ីស្រាអែលសម្រេចបានជាង ១១ លានដុល្លារអាមេរិក និងនេះ​ជាទីផ្សារមួយក្នុងចំណោមទីផ្សារនាំចូលត្រីធូណាធំៗចំនួន ១០ របស់ប្រទេសវៀតណាម។

លោក Le Thai Hoa ឲ្យដឹងថា សហគ្រាសអ៊ីស្រាអែលមួយចំនួនមានការយកចិត្តទុកដាក់ចំពោះមុខទំនិញមួយចំនួនដូចជា ត្រីប្រាយកសាច់ហ្វីឡេ អាហារកំប៉ុង និងវាយនភ័ណ្ឌ ហើយក៏​កំពុងទាក់ទងជាមួយក្រុមហ៊ុនវៀតណាមនានាដើម្បីបន្តជំរុញការនាំចូលមុខទំនិញទាំងនេះចូលក្នុងប្រទេសអ៊ីស្រាអែលនាពេលខាងមុខនេះផងដែរ៕

បកប្រែដោយ Duy Hoan