លោក Nguyen Thanh Phong បានថ្លែងអំណរគុណចំពោះប្រទេសស្វីសដែលបានផ្តល់ជំនួយ ODA និងជួយឧបត្ថម្ភដល់វៀតណាមក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច អប់រំ ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ នាបច្ចុប្បន្ន ប្រទេសស្វីសគឺជាវិនិយោគិនបរទេសស្ថិតនៅលំដាប់ទី ២០ ក្នុងចំណោមបណ្តាប្រទេសដែលវិនិយោគនៅក្នុងទីក្រុង ដោយមានគម្រោងចំនួន ៩២ ក្នុងដើមទុនសរុបប្រមាណ ១៦១ លានដុល្លារអាមេរិក។ លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញរំពឹងថា លោក Ivo Sieber នឹងជម្រុញការវិនិយោគនៅទីក្រុងពីវិនិយោគិនបរទេស និងសហគ្រាសស្វីស។ ទីក្រុងក៏ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយស្វីសក្នុងការជម្រុញការផ្លាស់ប្តូរវប្បធម៌ អប់រំ សុខាភិបាល កសាងទីក្រុងបៃតង វិស័យថាមពលកកើតឡើងវិញ និងថាមពលបៃតង។ល។

leftcenterrightdel
លោក Nguyen Thanh Phong ជូនអំណោយដល់លោក Ivo Sieber 

លោក Ivo Sieber អបអរសាទរចំពោះភាពជោគជ័យដែលវៀតណាម និងទីក្រុងហូជីមិញទទួលបានក្នុងការគ្រប់គ្រងជំងឺ Covid-19។ លោកក៏វាយតម្លៃខ្ពស់ចំពោះសក្តានុពលអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញ។ លោក Ivo Sieber បានឲ្យដឹងថា ប្រទេសស្វីសនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ឡានក្រុង ព្រមទាំងចូលរួមនិងអភិវឌ្ឍគម្រោងកសាងនិងអភិវឌ្ឍបុរីនៅភាគខាងកើតនៃទីក្រុង រួមទាំងគម្រោងគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ល៕

បកប្រែដោយ Thuy Anh