* មិត្តអ្នកអាន Le Minh Tung នៅឃុំ Binh Son ស្រុក Anh Son ខេត្ត Nghe An (វៀតណាម) បានសួរថា៖ តើសិស្សសាលាបឋមសិក្សា និងសិស្សសាលាអនុវិទ្យាល័យជាជនជាតិភាគតិចបានទទួលគោលនយោបាយឧបត្ថម្ភត្រូវឆ្លើយតបលក្ខខណ្ឌអ្វីខ្លះ?

ចម្លើយ៖ យោងតាមប្រការ ១ មាត្រា ៤ នៃអនុក្រឹត្យលេខ ១១៦/២០១៦/ND-CP របស់រដ្ឋាភិបាល ដើម្បីឱ្យសិស្សសាលា​បឋមសិក្សា និងសិស្សសាលាអនុវិទ្យាល័យជាជនជាតិភាគតិចទទួលបានគោលនយោបាយឧបត្ថម្ភត្រូវឆ្លើយតបលក្ខខណ្ឌដូចខាង​ក្រោម៖

leftcenterrightdel
រូបថតឧទាហរណ៍៖ Vietnam+

ក) ជាសិស្សកំពុងសិក្សានៅសាលាជនជាតិអន្ដេវាសិក។

ខ) ជាសិស្សដែលខ្លួន និងឪពុកម្តាយ ឬ អាណាព្យាបាលមានទីលំនៅអចិន្ដ្រៃយ៍នៅក្នុងឃុំ និងភូមិជួបការលំបាកខ្លាំងដែលកំពុងសិក្សានៅសាលាបឋមសិក្សា និងអនុវិទ្យាល័យនៃឃុំស្ថិតក្នុងតំបន់ ៣ និងភូមិជួបការលំបាកខ្លាំងនៅតំបន់ជនជាតិនិងតំបន់ភ្នំ, ឃុំពិបាកខ្លាំងនៅតំបន់ឆ្នេរនិងកោះសមុទ្រ។

ផ្ទះមានចម្ងាយពីសាលាចំនួន ៤ គីឡូម៉ែត្រ ឡើងទៅសម្រាប់សិស្សបឋមសិក្សា និង ៧ គីឡូម៉ែត្រ ឡើងទៅសម្រាប់សិស្សអនុវិទ្យាល័យ ឬ ការធ្វើដំណើរជួបការលំបាកត្រូវឆ្លងកាត់ទន្លេ និងអូរ ដែលគ្មានស្ពាន; ឆ្លងកាត់ភ្នំខ្ពស់ និងតំបន់បាក់ដី និងថ្ម;

គ) ជាសិស្សដែលខ្លួន និងឪពុកម្តាយ ឬ អាណាព្យាបាលមានទីលំនៅអចិន្ដ្រៃយ៍នៅក្នុងឃុំស្ថិតក្នុងតំបន់ ៣ ភូមិពិបាកខ្លាំងក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដែលកំពុងសិក្សានៅសាលាបឋមសិក្សា និងអនុវិទ្យាល័យនៃឃុំស្ថិតក្នុងតំបន់ ២ ជន​ជាតិភាគតិច និងតំបន់ភ្នំ លំនៅឋានស្ថិតនៅឆ្ងាយពីសាលារៀន ឬ ការធ្វើដំណើរជួបការលំបាក ដូចមានចែងក្នុងចំណុច b ប្រការ ១ នៃមាត្រានេះ។

* មិត្តអ្នកអាន Phan Duc Hai នៅឃុំ Vinh Hoa ទីរួមខខេត្ដ Tan Chau ខេត្ត An Giang បានសួរថា៖ តើការអភិរក្ស និងលើកកម្ពស់ពិធីបុណ្យប្រពៃណីរបស់ជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងប្រការ ៦ នៃសារាចរណែនាំលេខ ១២/២០១៤/TT-BVHTTDL ចុះថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៤ របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ ជាក់លាក់ដូចខាងក្រោម៖

១. ត្រួតពិនិត្យ ជ្រើសរើសនិងណែនាំជនរួមជាតិភាគតិច ដើម្បីបង្កើតពិធីបុណ្យប្រពៃណី និងការសម្តែងប្រជាប្រិយឡើងវិញ ស្របតាមទំនៀមទម្លាប់ និងស្ថានភាពជាក់ស្ដែងនៅមូលដ្ឋាន។

២.បង្កលក្ខខណ្ឌអំណោយផលសម្រាប់ជនរួមជាតិភាគតិចក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ពិសេសនៃពិធីបុណ្យប្រពៃណី។

៣. ជំរុញការផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងប្រទេស និងក្រៅប្រទេសអំពីពិធីបុណ្យប្រពៃណីរបស់បណ្ដាជនជាតិភាគតិចដែលមានតម្លៃលេចធ្លោ៕

បកប្រែដោយ Pham Diep