លោកស្រី Phal អាយុ ៧០ ឆ្នាំ ជើងពិការទាំងពីរដើរមិនរួចទេ។ លោកស្រីរស់នៅតែម្នាក់ឯង ដូច្នេះការរកស៊ីចិញ្ចឹមជីវិតគឺពិបាកណាស់។ លោកស្រីក៏ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលមានស្ថានភាពជួបការលំបាកខ្លាំងដែលត្រូវបានចូលរួមកម្មវិធី “ស្តង់តម្លៃ ០ ដុងសម្រាប់ជនក្រីក្រ” ប៉ុន្តែដោយសារជួបការលំបាកក្នុងការធ្វើដំណើរ បានជាកម្មាភិបាល និងកងទ័ពប៉ុស្តិ៍ការពារព្រំដែន Lai Hoa (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Soc Trang) បានមកផ្តល់អំណោយដោយផ្ទាល់ជូនលោកស្រីតែម្តង។

leftcenterrightdel
គ្រួសារ​លំបាក​មក​ទិញ​ទំនិញ​នៅ​ "ស្តង់តម្លៃ 0 ដុងសម្រាប់ជនក្រីក្រ"

“ស្តង់តម្លៃ 0 ដុងសម្រាប់ជនក្រីក្រ” គឺជាគំរូថ្មីមួយដែលរៀបចំដោយប៉ុស្តិ៍ការពារព្រំដែន Lai Hoa។ យោងតាមលោកវរសេនីយ៍ត្រី Nguyen Hoang De ប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Lai Hoa អង្គភាពនេះទទួលបន្ទុកឃុំចំនួនពីរគឺ Lai Hoa និង Vinh Tan ចំណុះក្រុង Vinh Chau ខេត្ត Soc Trang។ តំបន់នេះមានប្រជាជនចំនួន ៧០% ជាជនជាតិខ្មែរ ហើយជីវភាពនៅតែជួបការលំបាកមិនតិចទេ។ ប្រឈមមុខនឹងស្ថានការណ៍នោះ គណៈកម្មាធិការបក្ស និងជាមេបញ្ជាការប៉ុស្តិ៍ការពារព្រំដែន Lai Hoa បានណែនាំ និងសម្របសម្រួលជាមួយគ្រប់លំដាប់ថ្នាក់ដើម្បីសាងសង់ស្តង់គំរូ “ស្តង់តម្លៃ 0 ដុងសម្រាប់ជនក្រីក្រ” ដូច្នេះជារៀងរាល់ខែ ជនក្រីក្រ ទទួលបានការគាំទ្រ រួមចំណែកកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅ។

របៀបធ្វើនេះក៏ជួយឱ្យការផ្តល់អំណោយក្លាយជាការអនុវត្តជាក់ស្តែង ស្របតាមតម្រូវការ និងបំណងប្រាថ្នារបស់មនុស្ស។ អាស្រ័យហេតុនេះ ជារៀងរាល់ខែ អង្គភាពផ្តល់អាហារឥតគិតថ្លៃ និងសម្ភារៈចាំបាច់ផ្សេងៗទៀតដល់គ្រួសារក្រីក្រ ជិតបន្ទាត់ក្រីក្រ ជនពិការ និងគ្រួសារដែលមានជីវភាពរស់នៅលំបាកលំបិន ចំនួន ១៥-២០ គ្រួសារ ជាពិសេសនៅតាមតំបន់ព្រំដែន តំបន់សមុទ្រ។

ត្រូវបានដាក់ពង្រាយចាប់ពីខែតុលា ឆ្នាំ២០២៣ “ស្តង់តម្លៃ ០ ដុងសម្រាប់ជនក្រីក្រ” ដោយទទួលបានការយល់ព្រម និងការគាំទ្រពីគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយជាពិសេសបានទាក់ទាញសប្បូរសធម៌កាន់តែច្រើនអមដំណើរជាមួយកម្មវិធី។ ដូច្នេះហើយ ផលិតផលនៅ “ស្តង់តម្លៃ 0 ដុង សម្រាប់ជនក្រីក្រ” កាន់តែមានកើនឡើងចំនួន និងសម្បូរទម្រង់។

ក្រៅពីគំរូ “ស្តង់តម្លៃ 0 ដុងសម្រាប់ជនក្រីក្រ” ប៉ុស្តិ៍ការពារព្រំដែន Lai Hoa បច្ចុប្បន្នរក្សាបាននូវគំរូប្រកបដោយប្រសិទ្ធភាពជាច្រើនដូចជា៖ ការសម្របសម្រួលដាំដើមឈើនៅតំបន់នោះ; “លែងត្រីជួយការពារជំងឺគ្រុនឈាម”, “គោពូជត្រូវបានបរិច្ចាគជូនប្រជាពលរដ្ឋក្រីក្រនៅតាមតំបន់ព្រំដែន តំបន់សមុទ្រ”៕

បកប្រែដោយ Minh Trung