ដោយមានចំនួនប្រជាជន ៨១% ក្នុងឃុំជាជនជាតិភាគតិច ឃុំ Binh Yen តែងតែទទួលបានការយកចិត្តទុកដាក់ពីស្ថាប័នគ្រប់លំដាប់ថ្នាក់។ "គន្លឹះ" ដ៏សំខាន់ដើម្បីជួយមូលដ្ឋានមានការផ្លាស់ប្តូរគឺការអនុវត្តកម្មវិធី និងគោលនយោបាយជនជាតិ ដើម្បីជម្រុញការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ។ ជាពិសេសគឺកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីលេខ១៧១៩)។ ដោយទទួលដើមទុនពីកម្មវិធីលេខ១៧១៩ រហូតមកដល់ពេលនេះ គ្រួសារក្រីក្រជាច្រើននៅឃុំ Binh Yen មានលំនៅឋាន ទទួលបានការជួយគាំទ្រក្នុងការផ្លាស់ប្តូររបរការងារ និងមានទឹកស្អាតសម្រាប់ជីវភាពប្រចាំថ្ងៃ។

leftcenterrightdel
អ្នកឃុំ Binh Yen ចូលរួមសម្អាតអនាម័យបរិស្ថាន

លោក Hoang Viet Duc អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Binh Yen បានឲ្យដឹងថា៖ យើងតែងតែចាត់ទុកថា ការអនុវត្តកម្មវិធីលេខ ១៧១៩ គឺជាភារកិច្ចនយោបាយសំខាន់ដើម្បីជួយប្រជាជនមានជីវភាពរស់នៅប្រសើរឡើង។ ដោយមានថវិកាជំនួយជាង ១.៥ ពាន់លានដុងពីដើមទុនរបស់កម្មវិធី រហូតមកដល់ពេលនេះ គ្រួសារចំនួន ២៥ គ្រួសារត្រូវបានដោះស្រាយបញ្ហាខ្វះខាតដីលំនៅដ្ឋាន និងដីផលិតកម្ម ផ្គត់ផ្គង់ទឹកស្អាតដល់គ្រួសារ ៥៤ គ្រួសារ ហើយប្រគល់ ១០ លានដុង/គ្រួសារដើម្បីទិញគោចិញ្ចឹម និងផ្លាស់ប្តូររបរការងារសម្រាប់គ្រួសារចំនួន៤...។

ទោះបីមុខមាត់របស់ភូមិបានផ្លាស់ប្តូរបន្តិចម្តងៗក៏ដោយ ប៉ុន្តែលោក Duc បានចាត់ទុកថា ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាននៅតែប្រឈមមុខនឹងបញ្ហាជាច្រើន។ នាពេលខាងមុខ ឃុំ Binh Yen នឹងបន្តបង្កើនការផ្ដល់ដើមទុន ផ្តោតលើការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជួយប្រជាជនអភិវឌ្ឍផលិតកម្មក្នុងទិសដៅទំនើប បង្កើតគំរូដាំដុះដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ធានាបាននូវស្តង់ដារស្តីពីសុវត្ថិភាពចំណីអាហារ និងអនាម័យបរិស្ថាន៕

បកប្រែដោយ Thuy Anh