វេទិកានេះត្រូវបានទទួលស្គាល់ថាជាព្រឹត្តិការណ៍ផ្លូវការក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-ជប៉ុន (១៩៧៣-២០២៣)។

នៅវេទិកា ប្រតិភូទាំងឡាយបានពិភាក្សា និងវិភាគអំពីការផ្លាស់ប្តូរក្នុងទំនាក់ទំនងភាពជាដៃគូរវាងជប៉ុន និងវៀតណាម និន្នាការ និងការវិវឌ្ឍអន្តរជាតិថ្មី ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទស្សនវិស័យ និងការវាយតម្លៃលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព និងទិសដៅសម្រាប់ប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ។

leftcenterrightdel
អ្នកជំនាញ និងប្រតិភូនៃប្រទេសទាំងពីរ ពិភាក្សាអំពីដំណោះស្រាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរវាងវៀតណាម និងជប៉ុន

ថ្លែងមតិក្នុងពិធីបើកវេទិកា លោកស្រី Tran Thi Hong Minh នាយិកាវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមបានលើកឡើងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ បើទោះបីជាប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន នៅក្នុងដំណាក់កាល ២០២២-២០២៣។ ក្នុងបរិបទនោះ ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលបានប្រកាសជាផ្លូវការនៅខែឧសភា ឆ្នាំ២០២២ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ ដើម្បីពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនៃបណ្តាខឿនសេដ្ឋកិច្ចជាសមាជិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ក្របខ័ណ្ឌរួមមានសសរស្តម្ភសំខាន់ៗចំនួនបួន៖ ពាណិជ្ជកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ សេដ្ឋកិច្ចស្អាត និងសេដ្ឋកិច្ចយុត្តិធម៌។

នៅក្នុងវេទិកានេះ អ្នកជំនាញ និងប្រតិភូនៃប្រទេសទាំងពីរបានពិភាក្សា ផ្លាស់ប្តូរ និងលើកសំណើខ្លឹមសារ សេណារីយ៉ូអភិវឌ្ឍន៍ និងដំណោះស្រាយ ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលរវាងវៀតណាម និងជប៉ុន។ អ្នកចូលរួមទាំងឡាយចាត់ទុកថា វៀតណាមគួរតែលើកកម្ពស់សមត្ថភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដែលភ្ជាប់ជាមួយទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល។

ជប៉ុននិងវៀតណាមមានសក្ដានុពលច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងសេដ្ឋកិច្ចឌីជីថល។ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោកដែលកំណត់ខ្លឹមសារស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ចូលរួមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ជប៉ុន និងវៀតណាមនឹងមានឱកាសបង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការអនុវត្តល្អក្នុងក្របខ័ណ្ឌគោលនយោបាយ និងច្បាប់សម្រាប់សេដ្ឋកិច្ចឌីជីថល៕

បកប្រែដោយ Huyen Trang