សំណួរនិងចម្លើយអំពីច្បាប់
តើគម្រោងមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១ - ២០៣០ ឆ្ពោះទៅគោលដៅអ្វីខ្លះ?
កប.អនឡាញ-មិត្តអ្នកអាន Nguyen Van Hung នៅឃុំ Binh Nguyen ស្រុក Binh Son ខេត្ត Quang Ngai វៀតណាមបានសួរថា៖ សេចក្តីសម្រេចចិត្តលេខ ៨៨/២០១៩/QH14 របស់រដ្ឋសភាអនុម័តលើគម្រោងមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ឆ្ពោះទៅគោលដៅរួមអ្វីខ្លះ?
ចម្លើយ៖ សម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៤ បានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ៨៨/២០១៩/QH ១៤ អនុម័តលើគម្រោងមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១-២០៣០ ដែលក្នុងនោះ បានកំណត់គោលដៅរួមដូចតទៅ៖
ទាញយកសក្តានុពល និងផលប្រយោជន៍នៃបណ្ដាមូលដ្ឋានក្នុងតំបន់ នវានុវត្ដន៍ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រឱ្យបានឆាប់ និងប្រកបដោយនិរន្តរភាព បង្រួមគម្លាតនៃជីវភាពរស់នៅ និងប្រាក់ចំណូលជាបណ្តើរៗ កាត់បន្ថយចំនួនឃុំ និងភូមិដែលជួបការលំបាកពិសេស រៀបចំកន្លែងស្នាក់នៅ និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម តភ្ជាប់ជាមួយតំបន់អភិវឌ្ឍន៍ និងអភិវឌ្ឍការអប់រំ-បណ្តុះបណ្តាល សុខាភិបាល និងវប្បធម៌ កែលំអជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងលើកកំពស់គុណភាពនៃកម្មាភិបាល បុគ្គលិក ពលករជាជនជាតិភាគតិច។ ទន្ទឹមនឹងនោះ អភិរក្សនិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ដ៏ល្អរបស់បណ្ដាជនជាតិភាគតិច រួមជាមួយនឹងការលុបបំបាត់ទំនៀមទម្លាប់ចាស់គំរឹលអវិជ្ជមាន។ អនុវត្តសមភាពយេនឌ័រ និងដោះស្រាយបញ្ហាចាំបាច់សម្រាប់ស្ត្រី និងកុមារ កសាងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ រក្សាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គម និងធានាសន្តិសុខព្រំដែនជាតិ ពង្រឹងប្លុកមហាសាមគ្គីជាតិ លើកកំពស់ជំនឿទុកចិត្តរបស់ជនរួមជាតិលើបក្ស និងរដ្ឋ។
    |
 |
រូបថតឧទាហរណ៍ ៖ chinhphu.vn |
* មិត្តអ្នកអាន Trinh Son Ha នៅទីក្រុង Luong Son ស្រុក Luong Son ខេត្ត Hoa Binh វៀតណាមបានសួរថា តើបុគ្គលដែលត្រូវបានជ្រើសរើសជាអ្នកមានប្រជាប្រិយភាពត្រូវបំពេញលក្ខណៈវិនិច្ឆ័យអ្វីខ្លះ?
ចំលើយ៖ ប្រការ ១ មាត្រា ៤ នៃសេចក្តីសម្រេចលេខ ១២/២០១៨/QD-TTg របស់នាយករដ្ឋមន្ត្រី កំណត់ថា បុគ្គលដែលត្រូវបានជ្រើសរើសជាអ្នកមានប្រជាប្រិយភាពដែលត្រូវបំពេញលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
១. ជាពលរដ្ឋវៀតណាម និងរស់នៅស្របច្បាប់នៅប្រទេសវៀតណាម។
២. ខ្លួននិងគ្រួសារគោរពតាមគោលការណ៍ គោលមាគ៌ារបស់បក្ស និងគោលនយោបាយនិងច្បាប់របស់រដ្ឋ និងបទប្បញ្ញត្តិរបស់មូលដ្ឋាន។
៣. ជាបុគ្គលគំរូ និងមានគុណបំណាច់ រួមចំណែកក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ថែរក្សាអត្តសញ្ញាណវប្បធម៌ និងសាមគ្គីជាតិ។
៤. មានការយល់ដឹងអំពីវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ជាតិ និងមានទំនាក់ទំនងជិតស្និទ្ធ និងមានកិត្យានុភាពនៅក្នុងត្រកូលគ្រួសារ ជនជាតិនិងសហគមន៍ដែលកំពុងរស់នៅ។
៥. មានសមត្ថភាពប្រមូលផ្តុំជនជាតិភាគតិចតាមរយៈសំដីនិងទង្វើ ហើយត្រូវបានប្រជាជនក្នុងសហគមន៍ជឿទុកចិត្ត ស្ដាប់និងធ្វើតាម៕
បកប្រែដោយ Pham Diep