រឿងក្នុងភូមិ៖ ដណ្តើមគ្នា... ជាគ្រួសារក្រ!
កប.អនឡាញ - ក្នុងកិច្ចប្រជុំសម្រាប់ពិចារណាជ្រើសគ្រួសារក្រីក្រនៅក្នុងភូមិ បន្ទាប់ពីបានស្តាប់បញ្ជីរាយនាមបេក្ខភាពគ្រួសារក្រីក្ររួច មានប្រជាពលរដ្ឋមួយចំនួនបានជំទាស់ និងអះអាងថា ផ្ទះខ្លួនឯងទើនសម...ជាគ្រួសារក្រីក្រ។
ដោយមើលឃើញថា មានគ្រួសារដែលចង់ក្លាយជា “អ្នកក្រ” ច្រើនពេក មេភូមិត្រូវតែបង្ខំចិត្តផ្អាក់កិច្ចប្រជុំដើម្បីពិនិត្យឡើងវិញ។ បន្ទាប់ពីកិច្ចប្រជុំរួច លោក Ta ជាមេភូមិ បានមកជួបលេខាបក្សភូមិដើម្បីពិគ្រោះយោបល់។ ដោយមានអារម្មណ៍ខ្វល់ក្នុងចិត្តដូចគ្នាលោក Ta អ្នកស្រី Tuoi ជាលេខាបក្សបានដកដង្ហើមធំថា៖ “ពិបាកគិតពេក! សេចក្តីសម្រេចរបស់សាខាបក្សភូមិនៅឆ្នាំនេះដែលបានដាក់ចេញគឺត្រូវធ្វើយ៉ាងណាកាត់បន្ថយចំនួនគ្រួសារក្រីក្រឱ្យតិចជាង ៥% ដើម្បីសម្រេចបាននូវគោលដៅនៃគម្រោងទី ២៖ ការធ្វើពិពិធកម្មបុខរបរចិញ្ចឹមជីវិត ការអភិវឌ្ឍទម្រង់កាត់បន្ថយភាពក្រីក្រ ដែលត្រូវបានកំណត់ក្នុងសេចក្តីសម្រេចចិត្តលេខ 24/2021/QH15 អនុម័តគោលនយោបាយវិនិយោគ នៃកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពសម្រាប់រយៈពេល ២០២១-២០២៥។ ប្រសិនបើយើងអនុគ្រោះអនុម័តទទួលស្គាល់គ្រួសារទាំងអស់នោះជាគ្រួសារក្រីក្រ វាមិនត្រឹមត្រូវទេ ថ្នាក់លើក៏មិនយល់ព្រមទេ ម៉្យាងទៀតវាក៏មិនអាចសម្រេចបាននូវគោលដៅដែលបានដាក់ចេញទេ”។
    |
 |
រូបភាពជាឧទាហរណ៍ (រូបថត៖ vnanet.vn) |
ពេលមកដល់ផ្ទះភ្លាម លោក Ta បានឃើញលោកស្រី My កំពុងអង្គុយរង់ចាំរួចហើយ។ ឃើញលោក Ta គាត់ក៏ក្រោកឈរនិយាយភ្លាមៗថា៖ “លោកមេភូមិគប្បីតែពិចារណាឱ្យជាក់ស្តែងដិតដល់! គ្រួសារខ្ញុំមានកូនប្រុសម្នាក់កើតជំងឺរលាកថ្លើមប្រភេទ B ដែលត្រូវលេបថ្នាំទៀងទាត់ ហើយមានកូនតូចៗចំនួន៤នាក់ ហេតុអីក៏គ្រួសារកូនខ្ញុំមិនត្រូវបានចាត់ទុកថាគ្រួសារក្រីក្រ? ដោយកំពុងមានអារម្មណ៍ក្តៅចិត្ត ថែមទាំងរងការរិះគន់បែបនេះ ប៉ុន្តែលោកមេភូមិនៅតែខំអត់ធ្មត់ដោយនិយាយថា “យើងខ្ញុំទៅផ្ទះកូនលោកស្រីណែនាំកុំឲ្យមានកូនច្រើន ប៉ុន្តែគាត់អត់បានស្តាប់ទេ? សំខាន់ជាងនេះទៅទៀត គឺស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារគាត់បច្ចុប្បន្នមិនអាចចាត់ទុកថាជាអ្នកក្របានទេ”។ ឃើញមេភូមិនិយាយបែបនេះ លោកស្រីអត់មាត់ស្ងៀមមួយសន្ទុះ។ ក្រោយមក លោកស្រីក៏ដកដង្ហើមធំដោយនិយាយថា៖ “ពិតជាវេទនាណាស់ គ្មានអ្នកណាចង់ក្រទេ គួរឱ្យអាមាស់មុខណាស់ ប៉ុន្តែតាមពិតទៅពេលឃើញកូនៗវាកម្សត់ពេក ខ្ញុំមានអារម្មណ៍ឈឺចិត្តណាស់។ តើឪពុកម្ដាយណាមិនស្រឡាញ់កូន”។
និយាយចប់ លោកស្រីមិនទាន់ចេញផុតពីទ្វារផ្ទះទេ ស្រាប់តែលោកតា Nay មិនដឹងមកពីណាបានសម្រុកចូលផ្ទះមេភូមិ ដោយនិយាយយ៉ាងលឺ ហើយគំរាមប្ដឹងមេភូមិថែមទៀតប្រសិនបើគ្រួសារគាត់មិនជាប់ជាគ្រួសារក្រទេ។
លោកតា Nay បាននិយាយបន្ថែមទៀតថា “កូនៗខ្ញុំរស់នៅឆ្ងាយ ជីវភាពរស់នៅខ្វះមុខខ្វះក្រោយ មិនអាចផ្តល់ជំនួយអ្វីៗដល់ខ្ញុំបានទេ បានជាឈឺថ្កាត់ម្តងៗពិតជាវេទនាណាស់ ហេតុនោះមេភូមិ ត្រូវតែឱ្យខ្ញុំក្នុងបញ្ជីរាយនាមគ្រួសារក្រីក្រ ដើម្បីខ្ញុំអាចទទួលបានប័ណ្ណធានារ៉ាប់រងសុខភាព ទៅជួបគ្រូពេទ្យដោយមិនចាំបាច់ចំណាយប្រាក់”។ ឮលោក Nay និយាយបែបនេះ លោកមេភូមិបានឆ្លើយតបថា៖ “ខ្ញុំសូមប្រាប់លោកតាត្រង់ថា លោកតាជាអ្នកចាស់ហើយ គួររស់នៅជាគំរូល្អសម្រាប់កូនចៅត្រាប់តាម។ លុយដែលលោកតាចំណាយលើថ្នាំគឺមិនប្រៀបបាន នឹងលុយដែលលោកតាចំណាយលើប្បែងស៊ីសងទេ។ ឮដូច្នេះ លោក Nay ស្រឡាំងកាំងភ្ញាក់ខ្លួនថា៖ “ម៉េចអ្នកឯងដឹង? មេភូមិញញឹមថា៖ “រឿងអ្វីខ្ញុំមិនដឹង ខ្ញុំជាមេភូមិដូច្នេះត្រូវក្តាប់បានគ្រប់ស្ថានភាព និងសកម្មភាពរបស់ប្រជាពលរដ្ឋក្នុងភូមិ។ ខ្ញុំសូមឲ្យលោកតាឈប់លេងល្បែងទៅ បើមិនដូច្នេះទេលោកតានឹងក្លាយជាគ្រួសារក្រីក្រមែនទែនជាមិនខាន”។ ដោយបានឮមេភូមិនិយាយបែបនេះ លោកតា Nay បែកញើសពេញខ្លួន ហើយនិងនិយាយខ្សឹបថា៖ “ខ្ញុំសន្យាថានឹងឈប់លេងឆ្នោត និងលេងល្បែងស៊ីសងហើយ។ ប៉ុន្តែអ្នកឯងត្រូវតែរក្សាការសម្ងាត់ឱ្យខ្ញុំ។ បើប្រពន្ធខ្ញុំដឹង ខ្ញុំនឹងគ្មានផ្លូវទៅផ្ទះទេ”។
លោក Ta ងក់ក្បាលហើយញញឹមជូនលោក Nay ចេញទៅខ្លោងទ្វារទៅវិញ។ ដូច្នេះករណីពីរនៃការមិនក្រ ប៉ុន្តែនៅតែសូមចូលធ្វើជាអ្នកក្រត្រូវបានដោះស្រាយហើយ។ ចំពោះករណីស្រដៀងគ្នាមួយចំនួន មេភូមិ និងលេខាបក្សភូមិនឹងមកផ្ទះម្នាក់ៗដើម្បីពន្យល់ ផ្សព្វផ្សាយ និងចលនា។ “យើងខ្ញុំត្រូវតែធ្វើឲ្យប្រជាជនយល់ច្បាស់ថា ពួកគេត្រូវការព្យាយាមធ្វើការ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ គួរពឹងផ្អែកលើខ្លួនឯងដោយមិនគប្បីតែដាក់ពាក្យធ្វើជាគ្រួសារក្រីក្រនោះទេ។ ក្នុងនាមជាគ្រួសារក្រីក្រវាមិនមានអ្វីគួរឱ្យសប្បាយទេ ដូច្នេះមិនគួរដណ្តើមគ្នាបែបនេះ”។
បកប្រែដោយ Minh Trung