ក្នុងឃុំមាន ៨២៥ គ្រួសារ ដោយមានប្រជាជនជាង ៣,២៥០ នាក់ ជាជនជាតិ Tay ជនជាតិ Nung ជនជាតិ Mong និងជនជាតិ Kinh។ ប្រជាជននៅទីនេះភាគច្រើនប្រកបមុខរបរកសិកម្ម។ ដោយពង្រីកប្រពៃណីបដិវត្តន៍ អ្នកឃុំ Truong Ha បានខិតខំប្រឹងប្រែងកសាង និងសម្រេចគោលដៅកសាងជនបទថ្មីនៅឆ្នាំ២០១៦។

ប៉ុន្តែបន្ទាប់ពីបញ្ចូលអង្គភាពរដ្ឋបាលថ្នាក់ឃុំជាមួយឃុំ Na Sac នៅឆ្នាំ២០២០ ឃុំ Truong Ha ទើបបំពេញតាមលក្ខណៈវិនិច្ឆ័យជនបទថ្មីចំនួន ១៤/១៩ ប៉ុណ្ណោះ។ មានលក្ខណៈវិនិច្ឆ័យចំនួន ៥ ដែលមិនត្រូវបានបំពេញ រួមមាន៖ លក្ខណៈវិនិច្ឆ័យលើការធ្វើផែនការ សាលារៀន សម្ភារៈបរិក្ខារវប្បធម៌ ប្រាក់ចំណូល និងអត្រាភាពក្រីក្រពហុវិមាត្រ។

leftcenterrightdel
គំរូចិញ្ចឹមមាន់របស់សហករណ៍ឃុំ Bao Hung ឃុំ Truong Ha (ស្រុក Ha Quang ខេត្ត Cao Bang)

យោងតាមលោកស្រី Be Thi Tu អនុលេខាគណៈកម្មាធិការបក្សឃុំ Truong Ha បានឲ្យដឹងថា ឃុំ Truong Ha តែងតែទទួលបានការយកចិត្តទុកដាក់ និងការណែនាំពីស្ថាប័នគ្រប់លំដាប់ថ្នាក់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សន្តិសុខ ការពារជាតិ។ ទន្ទឹមនឹងនោះ ឃុំ Truong Ha មានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ សេវាកម្ម និងផលិតកម្មកសិកម្ម។ អ្នកឃុំមានភាពឧស្សាហ៍ព្យាយាម សាមគ្គី និងចូលរួមយ៉ាងសកម្មក្នុងការកសាងជនបទថ្មី...

បន្ទាប់ពីបញ្ចូលគ្នាក្នុងឆ្នាំ២០២០ ឃុំ Truong Ha បានចាត់តាំងបុគ្គលិកសម្រាប់គណៈកម្មការដឹកនាំការកសាងជនបទថ្មី និងចេញសេចក្តីសម្រេចចិត្ត កសាងផែនការ ដាក់គោលដៅ ដើម្បីបំពេញលក្ខណៈវិនិច្ឆ័យជនបទថ្មី ដែលនៅសេសសល់។ នៅឆ្នាំ ២០២៣ ឃុំ Truong Ha ត្រូវបានបែងចែកដើមទុនចំនួន ២ ពាន់លានដុងសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ មូលដ្ឋានបានកសាងគម្រោងផ្គត់ផ្គង់ទឹកស្អាតសម្រាប់ភូមិ Hong Viet និងសាងសង់ផ្លូវជនបទនៅភូមិ Lung Loong។ល។

ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យនៃប្រាក់ចំណូល ឃុំ Truong Ha បានជំរុញការអភិវឌ្ឍផលិតកម្មកសិកម្ម និងចិញ្ចឹមសត្វ រួមជាមួយនឹងការផ្តល់សេវាកម្មទេសចរណ៍ ដោយឈរលើមូលដ្ឋាននៃការរួមបញ្ចូលដើមទុនវិនិយោគពីកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។

ប្រាក់ចំណូលជាមធ្យមរបស់ឃុំបានកើនឡើងពី ២៥.៥ លានដុង/ម្នាក់ក្នុងឆ្នាំ២០២០ ដល់ ២៨ លានដុង/ម្នាក់ក្នុងឆ្នាំ២០២១។ នៅឆ្នាំ២០២២ ប្រាក់ចំណូលជាមធ្យមក្នុងស្រុកសម្រេចបាន ៣៧ លានដុង/ម្នាក់/ឆ្នាំ។ តាមការពិនិត្យក្នុងឆ្នាំ ២០២២ អត្រាគ្រួសារក្រីក្រនៅឃុំ Truong Ha មាន ១៥.០៥% គ្រួសារជិតបន្ទាត់ភាពក្រីក្រមានតែ ៨.៣៧%។ ដើម្បីកាត់បន្ថយអត្រាភាពក្រីក្រ ឃុំ Truong Ha បានស្នើឲ្យធនាគារបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គ្រួសារក្នុងឃុំទទួលបានប្រាក់កម្ចីអនុគ្រោះ ដើម្បីអភិវឌ្ឍផលិតកម្ម ...

លោកស្រី Be Thi Tu បានបញ្ជាក់ថា “ដោយមានការប្តេជ្ញាចិត្ត គោលដៅនិងផែនការជាក់ស្ដែង ឃុំ Truong Ha បានខិតខំឆ្ពោះទៅគោលដៅជនបទថ្មី តាមផែនការដែលបានកំណត់”៕

បកប្រែដោយ Thuy Anh