តាមរយៈការស្វែងយល់ យើងខ្ញុំបានដឹងថា ប្រជាជននៅមូលដ្ឋានភាគច្រើនដែលបានជ្រើសរើសកសាងភូមិជនជាតិភាគតិចនៅខេត្ត Quang Ninh ចូលរួមយ៉ាងសកម្មក្នុងការអភិរក្សតម្លៃវប្បធម៌ជនជាតិរបស់ខ្លួន។ ដូចនៅឃុំ Binh Dan ដែលមានជាង ៩០% ជាជនជាតិ San Diu ចាប់តាំងពីឆ្នាំ ២០២០ មក គណៈកម្មាធិការប្រជាជនស្រុក Van Don ក៏បានចេញប្រកាស​គម្រោង “អភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ San Diu ស្រុក Van Don ខេត្ត Quang Ninh ដំណាក់កាល ២០២០-២០២២”។ គម្រោងដែលមានខ្លឹមសារជាក់លាក់អំពីវប្បធម៌រូបីជួយជនជាតិ San Diu លើកកម្ពស់អត្តសញ្ញាណជាតិរបស់ខ្លួនដូចជា៖ អភិរក្សបទចម្រៀង ល្បែងប្រជាប្រិយ អក្សរសិល្ប៍ប្រជាប្រិយ និងភាសានិយាយ និងអក្សរ មុខរបរសិប្បកម្មប្រពៃណី របាំប្រជាប្រិយនិងពិធីបុណ្យ Dai Phan... ជាពិសេសស្រុក Van Don បានសាងសង់មជ្ឈមណ្ឌលវប្បធម៌ឃុំ ផ្សារភ្ជាប់ជាមួយនឹងផ្ទះប្រពៃណីជនជាតិ San Diu នៅឃុំ Binh Dan ក្នុងផ្ទៃដីជិត ៨០០ ម៉ែត្រការ៉េ ហើយបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ ២០២០។ នេះជាកន្លែងសម្រាប់ជនជាតិ San Diu ឃុំ Binh Dan លើកកម្ពស់តម្លៃវប្បធម៌ជន​ជាតិរបស់ខ្លួន។

leftcenterrightdel
ក្រុមបាល់ទាត់នារីជនជាតិ San Chi នៅភូមិ Luc Ngu ឃុំ Huc Dong ស្រុក Binh Lieu

ចំណែកភូមិជនជាតិ San Chi ត្រូវបានសាងសង់នៅភូមិ Luc Ngu ឃុំ Huc Dong ស្រុក Binh Lieu ជាកន្លែងដែលជនជាតិ San Chi រស់នៅ ១០០%។ អ្នកភូមិនៅតែរក្សាអក្សរ សម្លៀកបំពាក់ ផ្ទះធ្វើពីឈើ និងដំបូលប្រក់ក្បឿងដែលមានលក្ខណពិសេសរបស់ជនជាតិ San Chi។ ជារៀងរាល់ឆ្នាំនៅពាក់កណ្តាលខែទី ៣ តាមច័ន្ទគតិនៅឃុំ Huc Dong បានប្រព្រឹត្តទៅកម្មវិធីច្រៀង Soong Co នេះជាបទចម្រៀងរបស់ជនជាតិ San Chi ស្ទើរតែស្រដៀងនឹងជនជាតិ Kinh ច្រៀងបទចម្រៀង Quan Ho។ គ្រួសារទៅលេងផ្ទះគ្នាទៅវិញទៅមក ហើយច្រៀងឆ្លើយឆ្លងនិងសួរសុខទុក្ខអំពីជីវិត និងសុខភាព...។

ស្រុក Binh Lieu ក៏មានភូមិជនជាតិ Tay នៅភូមិ Ban Cau ឃុំ Luc Hon ផងដែរ។ តំបន់នេះមានប្រាសាទភូមិ Luc Na ដែលជាកន្លែងធ្វើឡើងពិធីបុណ្យ Luc Na ប្រចាំឆ្នាំដែលជាពិធីបុណ្យដ៏ធំបំផុតរបស់ជនជាតិ Tay នៅខេត្ត Quang Ninh។ពិធីបុណ្យធ្វើឡើងបន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ក្រៅពីពិធីបុណ្យនៅមានសកម្មភាពពិសេសៗជាច្រើនដូចជា រុញដំបង ទាញព្រ័ត្រ ចោលឈូងបាញ់ស្នា និងច្រៀងបទចម្រៀងថែនរបស់ជនជាតិ Tay...។

leftcenterrightdel
ក្រុមចម្រៀងជនជាតិ Tay សម្តែងនៅប្រាសាទ Luc Na ភូមិ Ban Cau ឃុំ Luc Hon ស្រុក Binh Lieu

មកដល់ភូមិ Po Hen ឃុំ Hai Son ទីក្រុង Mong Cai ជាកន្លែងដែលកសាងភូមិជនជាតិ Dao ភ្ញៀវទេសចរនឹងត្រូវបានពិសារម្ហូបប្រចាំតំបន់ដូចជា អង្ករដំណើបប្រាំពណ៌ សាច់ជ្រូកក្នុងស្រុក ក្ងានខ្មៅ ទំពាំងព្រៃ និងសាច់មាន់អាំង...។ នៅភូមិ Po Hen មានក្រុមមួយជាត្រកូល Dang រស់នៅដែលមានលក្ខណៈដាច់ដោយឡែកបង្ហាញពីទេសភាពតំបន់ភ្នំ  ទឹកជ្រោះ ផ្កា និងដើមឈើដែលគ្របដណ្ដប់លើផ្ទះចំនួន ១៩ ខ្នង។ ម្ចាស់ផ្ទះគឺជាជនជាតិ Dao និងអញ្ជើញភ្ញៀវទេសចរមកពិសារទឹកត្រជាក់ដែលចម្អិនពីរុក្ខជាតិព្រៃជាច្រើនប្រភេទនៅពេលពួកគេទៅលេងភូមិ។

ដោយមានការវិនិយោគកសាង និងអភិវឌ្ឍន៍ភូមិជនជាតិភាគតិច ខេត្ត Quang Ninh មានបំណងចង់លើកកម្ពស់ស្មារតីមោទនភាពជាតិ និងស្មារតីខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាពលរដ្ឋក្នុងការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួន ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍សហគមន៍។ អាស្រ័យហេតុនេះ បង្កើតកម្លាំងចលករដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងការកសាងជនបទថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ចវិស័យកសិកម្ម-ទេសចរណ៍-សេវាកម្ម-ពាណិជ្ជកម្ម៕

បកប្រែដោយ Pham Diep