ថ្លែងក្នុងពិធីបើក លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជនវៀតណាម បានសង្កត់ធ្ងន់ថា កាសែតកងទ័ពប្រជាជនវៀតណាមគឺជាស្ថាប័នរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ជាសម្លេងរបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម។ បន្ទាប់ពីរយៈពេលជិត ៧៣ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍ កាសែតកងទ័ពប្រជាជនទទួលបានសមិទ្ធផលនិងរង្វាន់ដ៏មានតម្លៃជាច្រើន។ បច្ចុប្បន្ននេះ កាសែតកងទ័ពប្រជាជនត្រូវបានរដ្ឋាភិបាលចាត់ទុកជាស្ថាប័នសារព័ត៌មានមួយក្នុងចំណោមស្ថាប័នសារព័ត៌មានទំនើបដ៏សំខាន់ទាំងប្រាំមួយរបស់ប្រទេស។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo ថ្លែងក្នុងពិធីបើកវគ្គបំប៉ន់

លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អះអាងថា នាពេលថ្មីៗនេះ កាសែតកងទ័ពប្រជាជនវៀតណាម និងកាសែតកងទ័ពប្រជាជនឡាវ មានសកម្មភាពសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងជាក់ស្តែងជាច្រើន។ លោកបានសម្តែងនូវក្តីសង្ឃឹមថា ក្រោយវគ្គបំប៉ន់ជំនាញក្នុងរយៈពេលមួយខែ នៅពេលត្រឡប់មកប្រទេសវិញ កម្មាភិបាលនៃកាសែតកងទ័ពប្រជាជនឡាវនឹងពាំនាំមិនត្រឹមតែបទពិសោធន៍ក្នុងវិស័យសារព័ត៌មានប៉ុណ្ណោះទេ ថែមទាំងមនោសញ្ចេតនាដ៏កក់ក្តៅ ស្មោះត្រង់ និងរឹងមាំរវាងប្រទេសជិតខាងទាំងពីរដែលត្រូវបានបង្កើតឡើងក្នុងប្រវត្តិសាស្ត្រ និងបានឆ្លងផុតការសាកល្បងក្នុងសម័យសង្រ្គាម ហើយពង្រឹង និងពង្រីក ពូនជ្រំក្នុងសម័យសន្តិភាព។

លោកវរសេនីយ៍ទោ Khonesanvanh Xayalath អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជនឡាវ បានសង្កត់ធ្ងន់លើការគាំទ្រ និងការវិភាគទានរបស់កាសែតកងទ័ពប្រជាជនវៀតណាម ដល់កាសែតកងទ័ពប្រជាជនឡាវ ក្នុងការកសាងជួរអ្នកសារព័ត៌មានដែលមានសមត្ថភាព ដើម្បីបំពេញល្អរាល់ភារកិច្អ។ លោកវរសេនីយ៍ទោ Khonesanvanh Xayalath បានបញ្ជាក់ថា វគ្គបំប៉ន់នេះគឺជាឱកាសសម្រាប់កម្មាភិបាលនៃកាសែតកងទ័ពប្រជាជនឡាវ ទទួលយកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃពីកាសែតកងទ័ពប្រជាជនវៀតណាម ដើម្បីបំពេញភារកិច្ចឃោសនាប្រកបដោយប្រសិទ្ធភាព សម្រេចបានជោគជ័យនូវភារកិច្ចដែលបក្ស និងរដ្ឋឡាវប្រគល់ជូន៕

បកប្រែដោយ Thuy Anh