leftcenterrightdel
ប្រគល់វិញ្ញាបនបត្រដល់កម្មាភីបាលកងទ័ពប្រជាជនឡាវ

ថ្លែងមតិក្នុងពិធីបិទ លោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien ប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាបានសង្កត់ធ្ងន់ថា ក្នុងដំណើរការហ្វឹកហ្វឺន កម្មាភិបាលកងទ័ពប្រជាជនឡាវបានទទួលខ្លឹមសារជាមូលដ្ឋានអំពីការស្រាវជ្រាវប្រវត្តិសាស្ត្រយោធា រួមជាមួយនឹងបទពិសោធន៍ជាក់ស្តែងដ៏មានតម្លៃមួយចំនួនក្នុងការស្រាវជ្រាវ និងគ្រប់គ្រងវិទ្យាសាស្ត្រប្រវត្តិសាស្ត្រយោធានៃកងទ័ពប្រជាជនវៀតណាម។

លោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien បានសម្តែងក្តីសង្ឃឹមថា ពេលត្រឡប់មកមាតុប្រទេសវិញ កម្មាភិបាលកងទ័ពប្រជាជនឡាវនឹងប្រើប្រាស់ចំណេះដឹងដែលទទួលបានពីវគ្គហ្វឹកហ្វឺននេះដើម្បីបំពេញភារកិច្ចរបស់ខ្លួន រួមចំណែកកសាងកងទ័ពប្រជាជនឡាវឱ្យកាន់តែរឹងមាំថែមទៀត ក៏ដូចជារួមចំណែកជំរុញទំនាក់ទំនងសាមគ្គីភាពពិសេសរវាងកងទ័ពប្រជាជនឡាវនិងកង​ទ័ព​ប្រជាជនវៀតណាម៕

បកប្រែដោយ Pham Diep