វគ្គបំប៉ន់នេះ ធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី៧ ខែកញ្ញា ដោយមានការចូលរួមពីសិក្ខាកាមចំនួន ៨០ នាក់។ យោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំ បានឲ្យដឹងថា បន្ទាប់ពីទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួងការពារប្រទេស ស្ថាប័នពាក់ព័ន្ធនៃអគ្គនាយកដ្ឋានភស្តុភារ បានសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានភស្តុភារ និងអង្គភាពពាក់ព័ន្ធធ្វើបានល្អនូវរាល់ការត្រៀមរៀបចំវគ្គបំប៉ន់នេះ។

leftcenterrightdel
ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានភស្តុភារ និងវិទ្យាស្ថានភស្តុភារប្រគល់វត្ថុអនុស្សាវរីយ៍ដល់តំណាងកម្មាភិបាលកងទ័ពប្រជាជនឡាវដែលចូលរួមវគ្គបំប៉ន់

កម្មាភិបាលភស្តុភារនៃកងទ័ពប្រជាជនឡាវចូលរួមវគ្គបំប៉ន់បានស្រាវជ្រាវ ផ្លាស់ប្តូរយោបល់ ទទួលយកនូវរាល់បញ្ហាទ្រឹស្តី និង​ជាក់ស្តែង និងបទពិសោធន៍ក្នុងការងារភស្តុភារនៃកងទ័ពប្រជាជនវៀតណាម លើកកំពស់ស្មារតីទទួលខុសត្រូវ និងគោរពបទប្បញ្ញត្តិ បញ្ចប់កម្មវិធី និងខ្លឹមសារបំប៉ន់ ធានាសុវត្ថិភាពជាដាច់ខាត។ ក្រៅពីការសិក្សាស្រាវជ្រាវលើបញ្ហាមូលដ្ឋាន និងជាក់ស្តែងមួយចំនួនលើមុខជំនាញភស្តុភារ (លើកលែងតែការងារពេទ្យយោធា) សិក្ខាកាមបានទៅទស្សនា និងរៀនសូត្របទពិសោធន៍ជាក់ស្តែងនៅតាមអង្គភាពមួយចំនួននៃអគ្គនាយកដ្ឋានភស្តុភារ...៕

បកប្រែដោយ Pham Diep