ក្រុមបាល់ទាត់វៀតណាមអាយុក្រោម ២៣ ឆ្នាំ បានយកឈ្នះលើក្រុមបាល់ទាត់ហ្គាំម
កប.អនឡាញ - នៅការប្រកួតបើកឆាកពូល C ក្រុមបាល់ទាត់វៀតណាមអាយុក្រោម ២៣ ឆ្នាំ (ក្រុម U23) បានយកឈ្នះលើក្រុមបាល់ទាត់ហ្គាំមអាយុក្រោម ២៣ ឆ្នាំ (ក្រុម U23) ក្នុងលទ្ធផល ៦-០ ក្នុងការប្រកួតជម្រុះជើងឯកអាស៊ី (AFC U23 Asian Cup 2024) ដែលការប្រកួតធ្វើនៅកីឡាដ្ឋាន Viet Tri ខេត្ដ Phu Tho វៀតណាម។
    |
 |
ភាពសប្បាយរីករាយរបស់កីឡាករ Van Do (ស្តាំ) បន្ទាប់ពីរកបានមួយគ្រាប់ |
ដោយបានវាយតម្លៃខ្ពស់ជាងក្រុមបាល់ទាត់ហ្គាំម ប៉ុន្ដែក្រុមបាល់ទាត់វៀតណាមនៅតែជួបការលំបាកយ៉ាងខ្លាំងដោយការការពាររបស់កីឡាករបាល់ទាត់ហ្គាំម ហើយក្រោយពីការខិតខំប្រឹងប្រែងជាច្រើន ក្រុមបាល់ទាត់វៀតណាមទើបរកបានមួយគ្រាប់នៅនាទី ៣៣ ដោយកីឡាករ Van Do.
បន្ទាប់មក ក្រុមបាល់ទាត់វៀតណាមរកបាន ៥ គ្រាប់ទៀត ដោយកីឡាករ Van Tung (នាទី ៥៤), Van Cuong (នាទី ៦៨), Thanh Nhan (នាទី ៧០), Van Toan (នាទី ៨៣), Vi Hao (នាទី ៩០)។
ក្រុមបាល់ទាត់វៀតណាមនឹងបន្តប្រកួតទី ២ ដែលជួបក្រុម U23 យេម៉ែន នាម៉ោង ១៩ ថ្ងៃទី ៩ ខែកញ្ញា៕
បកប្រែដោយ Pham Diep