នៅទីនេះ មេដឹកនាំទាំងពីរបានឯកភាពគ្នាលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី និងសម្របសម្រួលឱ្យបានល្អក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា បង្កើតកម្លាំងចលករដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឡើងដល់កំពស់ថ្មី ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។

leftcenterrightdel
លោក Pham Minh Chinh ជួបសន្ទនាជាមួយលោក Joko Widodo (រូបថត៖ Duong Giang/TTXVN)

លោក Pham Minh Chinh បានស្នើឱ្យប្រទេសទាំងពីររក្សាសន្ទុះកំណើនពាណិជ្ជកម្មឲ្យមានតុល្យភាពជាងមុន ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨។ លោកស្នើឱ្យរដ្ឋាភិបាលទាំងពីរ ជំរុញសហគ្រាសនៃប្រទេសទាំងពីរបង្កើនការវិនិយោគ ជាពិសេសលើវិស័យថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរថាមពល និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនី។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសឥណ្ឌូនេស៊ីបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់កសិផល និងផលិតផលហាឡាល់ដែលមានប្រភពពីវៀតណាមជ្រៀតចូលទីផ្សារឥណ្ឌូនេស៊ី សហការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់យុទ្ធសាស្ត្រថ្មី ហើយស្នើឱ្យឥណ្ឌូនេស៊ីទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការគ្រប់គ្រងសកម្មភាពនាវានេសាទ កាត់បន្ថយយ៉ាងអតិបរមានូវសកម្មភាពនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU)។

រីឯខ្លួនវិញ លោកប្រធានាធិបតីឥណ្ឌូនេស៊ីបានស្វាគមន៍សហគ្រាសវៀតណាម ក្នុងនោះមាន Vinfast មកបណ្តាក់ទុននៅឥណ្ឌូនេស៊ី ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ និងប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនី។ លោកស្នើឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសមុទ្រ កិច្ចសហប្រតិបត្តិការលើរបរនេសាទប្រកបដោយនិរន្តរភាព និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការស្ដីពីរបរនេសាទក្នុងពេលឆាប់ៗនេះ។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត មេដឹកនាំទាំងពីរបានអះអាងសារជាថ្មីនូវការគាំទ្រចំពោះការរក្សាសាមគ្គីភាព និងគោលការណ៍ដែលបានឯកភាពរបស់អាស៊ាន ជាពិសេសការដែលអាស៊ាន និងចិន ត្រូវការសម្រេចបាននូវ COC ប្រកបដោយប្រសិទ្ធភាពក្នុងពេលឆាប់ៗ ស្របតាមច្បាប់ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

ក្នុងឱកាសនេះ នារសៀលថ្ងៃដដែលលោក Pham Minh Chinh បានទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ឥណ្ឌូនេស៊ី រួមមាន៖ Ciputra, Traveloka និង Modena៕

តាម vovworld.vn