leftcenterrightdel
 

ចំលើយ៖ សំនួរដែលអ្នកសួរគឺបានបញ្ជាក់ក្នុងមាត្រាទី១ ប្រការទី៩ នៃសារាចរណែនាំលេខ ០៤/២០១៦/TT-BNV ចុះថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៦ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំខ្លឹមសារមួយចំនួនស្តីពីអធិការកិច្ចឯកទេសក្នុងវិស័យសាសនាមានដូចតទៅ៖

ជាកម្មាភិបាលរបស់គណៈកម្មការរដ្ឋាភិបាលទទួលបន្ទុកកិច្ចការសាសនាដែលបំពេញលក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យជាក់លាក់ដូចខាងក្រោម៖

ក) មានការយល់ដឹងច្បាស់អំពីច្បាប់ មានបរិញ្ញាបត្រ ឬខ្ពស់ជាងនេះ តាមជំនាញដូចខាងក្រោមៈ ច្បាប់ រដ្ឋបាល សាសនា ការគ្រប់គ្រងរដ្ឋ។

ខ) មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំក្នុងការគ្រប់គ្រងរដ្ឋលើវិស័យសាសនា មានជំនាញនិងបទពិសោធន៍ក្នុងការងារអធិការកិច្ច ហើយបានបំប៉ន់ជំនាញក្នុងការគ្រប់គ្រងរដ្ឋលើវិស័យសាសនា៕

បកប្រែដោយ Duy Hoan