គោលនយោបាយ និងការអភិវឌ្ឍ
ការផ្លាស់ប្តូរថ្មីនៅស្រុក Tra Cu
កប.អនឡាញ - Tra Cu គឺជាស្រុកដាច់ស្រយាលនៃខេត្ត Tra Vinh ដែលមានប្រជាជនជាង ៦២% ជាជនជាតិខ្មែរ។ ក្នុងរយៈពេលកន្លងមកដោយមានប្រភពទុនពីសំណាក់រដ្ឋ និងមូលដ្ឋាន Tra Cu បានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយផ្ទះសម្បែង ដីលំនៅឋាន ដីផលិតកម្មសម្រាប់គ្រួសារក្រីក្រគឺជាប្រជាពលរដ្ឋខ្មែរ។
ក្នុងឆ្នាំ២០២២ អនុវត្តកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ស្រុក Tra Cu ត្រូវបានផ្តល់ថវិកាចំនួន ៣៦ ពាន់លានដុង ដើម្បីអនុវត្តគោលនយោបាយស្តីពីលំនៅឋាន ដីលំនៅដ្ឋាន ដីផលិតកម្ម ទឹកស្អាត និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ផលិតកម្ម និងជីវភាពរស់នៅរបស់ជនជាតិភាគតិច ... អាស្រ័យលើនេះ ស្រុក Tra Cu បានកសាងផ្លូវថ្នល់ចំនួន ២១ ខ្សែ និងប្រព័ន្ធលូ ដោយចំណាយថវិកាអស់ជិត ១០ ពាន់លានដុង។ លើសពីនេះ Tra Cu ក៏រួមបញ្ចូលនូវដើមទុនពីកម្មវិធី គម្រោង និងជំនួយនានា ដើម្បីវិនិយោគលើការកសាងសំណង់រាប់សិបដើម្បីបម្រើតម្រូវការរបស់ប្រជាជន និងអភិវឌ្ឍតំបន់ជនជាតិខ្មែរ។
    |
 |
ពីប្រាក់កម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម លោក Kim Phenh នៅភូមិ Xoai Rum ឃុំ Kim Son ងើបចេញពីភាពក្រីក្រ ពីគំរូចិញ្ចឹមគោ |
លោក Huynh Van Nghi អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Tra Cu បានឲ្យដឹងថា៖ “កម្មវិធី និងគម្រោងនានាដែលបានអនុវត្តនៅ Tra Cu ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបាននាំមកនូវប្រសិទ្ធភាពខ្ពស់ រួមចំណែកផ្លាស់ប្តូរមុខមាត់ជនបទ។ ប្រាក់ចំណូលរបស់ប្រជាជនបានកើនឡើង កម្រិតជីវភាពរស់នៅបានប្រសើរឡើងគួរឱ្យកត់សម្គាល់។ ដោយមានធនធានវិនិយោគពីសំណាក់រដ្ឋ ស្រុកនឹងខិតខំប្រឹងប្រែងជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាកង្វះខាតដីលំនៅឋាន ផ្ទះសម្បែង និងដីផលិតកម្ម ផ្លាស់ប្តូរការងារជូនជនជាតិភាគតិច រៀបចំកន្លែងស្នាក់នៅប្រកបដោយស្ថិរភាពសម្រាប់ជនជាតិភាគតិចនៅតំបន់ដែលមានការលំបាកខ្លាំង និងតំបន់មានហានិភ័យខ្ពស់នៃគ្រោះធម្មជាតិ…”។
ការផ្លាស់ប្តូរនៅតំបន់ជនជាតិភាគតិចនៅស្រុក Tra Cu បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះការអភិវឌ្ឍគ្រប់វិស័យរបស់ប្រជាជនខ្មែរ។ នេះក៏ជាកម្លាំងចលករក្នុងការជួយប្រជាជនខិតខំធ្វើការងារ ផលិតកម្ម និងកសាងជីវភាពវប្បធម៌ រួមចំណែកបង្កើតគម្រោង និងការងារដ៏មានអត្ថន័យបន្ថែមទៀតក្នុងចលនាកសាងជនបទថ្មី៕
បកប្រែដោយ Duy Hoan