ជាខេត្តមួយដែលមានជនជាតិភាគតិចច្រើន ក្នុងរយៈពេលកន្លងមកខេត្ត Yen Bai បានធ្វើសកម្មភាពយ៉ាងសកម្ម និងអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាព។ អ្នកសារព័ត៌មានកាសែតកងទ័ពប្រជាជនបានសម្ភាសន៍ លោក Do Quang Vinh អនុប្រធានគណៈជនជាតិខេត្ត Yen Bai  ជុំវិញបញ្ហានេះ។

leftcenterrightdel
គណៈកម្មាធិការបក្សប្រជាជន និងអាជ្ញាធរឃុំ Nam Co (Mu Cang Chai, Yen Bai) ស្ថាបនាផ្លូវនៅជនបទ

អ្នកសារព័ត៌មាន៖ ប៉ុន្មានឆ្នាំកន្លងទៅនេះ បាទលោកអនុប្រធាន! តើការអនុវត្តគោលនយោបាយជនជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ជនជាតិភាគតិច និងតំបន់ភ្នំនៅខេត្ត Yen Bai ត្រូវបានអនុវត្តយ៉ាងដូចម្តេច?

លោក Do Quang Vinh៖ ដើម្បីជួយជនជាតិភាគតិចលើកកំពស់ជីវភាពរស់នៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ថែមលើគោលនយោបាយវិនិយោគ និងការគាំទ្ររបស់ពីរដ្ឋ ខេត្ត Yen Bai ក៏បានអនុវត្តកម្មវិធីមួយចំនួនដើម្បីគាំទ្រដល់ការអភិវឌ្ឍជនជាតិភាគតិច និងជួយកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពផងដែរ។ ក្នុងរយៈពេលឆ្នាំ ២០១៦-២០២០  ថវិកាសរុបសម្រាប់ការអនុវត្តកម្មវិធី គម្រោង និងគោលនយោបាយនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងខេត្ត Yen Bai ដែលទទួលបានពីថវិការដ្ឋ និងប្រភពទុននានាស្របច្បាប់មានចំនួនជាង ៧,១២៣ ពាន់លានដុង។

ទន្ទឹមនឹងនោះ ប្រព័ន្ធគោលនយោបាយជនជាតិភាគតិចត្រូវបានខេត្តអនុវត្តយ៉ាងទូលំទូលាយ ស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពដោយបានជួយឧបត្ថម្ភប្រជាជនបន្តិចម្តងៗឱ្យរួចផុតពីភាពក្រីក្រ។ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនជាតិភាគតិច និងតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមពិបាកខ្លាំង ក៏ទទួលបានការវិនិយោគផងដែរ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនកាន់តែប្រសើរឡើង។

អ្នកសារព័ត៌មាន៖ ក្នុងដំណើរការអនុវត្តកម្មវិធីដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ តើខេត្ត Yen Bai ជួបប្រទះការលំបាក និងបញ្ហាអ្វីខ្លះ?

លោក Do Quang Vinh៖ ដើម្បីអនុវត្តកម្មវិធីដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ប្រកបដោយប្រសិទ្ធភាព ខេត្ត Yen Bai បានចេញសេចក្តីសម្រេចចិត្ត និងផែនការ និងការកំណត់ភារកិច្ចជាក់លាក់ ខ្លឹមសារច្បាស់លាស់ និងពេលវេលាកំណត់ ទំនួលខុសត្រូវរបស់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុងការរៀបចំ និងអនុវត្តកម្មវិធី ដើម្បីធានាបាននូវភាពទាន់ពេលវេលា ភាពស៊ីសង្វាក់គ្នា និងប្រសិទ្ធភាព។ ទន្ទឹមនឹងនោះខេត្តប្រគល់ភារកិច្ចជាក់លាក់ដល់មន្ទីរ ស្ថាប័ន អង្គភាព និងមូលដ្ឋានចំណុះ ក្នុងការអនុវត្តនូវរាល់ភារកិច្ច គម្រោងរបស់កម្មវិធី។

យ៉ាងណាក៏ដោយ ក្នុងដំណើរការអនុវត្ត ខេត្ត Yen Bai ក៏បានជួបប្រទះការលំបាក និងឧបសគ្គមួយចំនួនដូចជា៖ ចំណេះដឹងរបស់ជនជាតិភាគតិចមិនស្មើគ្នា; នៅតាមភូមិ និងឃុំជាច្រើន ប្រជាជនរស់នៅដោយមិនប្រមូលផ្តុំគ្នានិង  មានឱកាសតិចតួចក្នុងការផ្លាស់ប្តូរ និងធ្វើសមាហរណកម្ម។ ប្រជាជនមួយផ្នែកតូចមិនចង់រួចផុតពីភាពក្រីក្រ មិនចង់ចាកចេញពីតំបន់លំបាកទេពីព្រោះចង់បន្តទទួលបានរបបគោលនយោបាយពីរដ្ឋ។ល។

អ្នកសារព័ត៌មាន៖ ដើម្បីអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាពនោះ នាពេលខាងមុខ ខេត្ត Yen Bai នឹងដាក់ចេញនូវរបៀបធ្វើ គោលដៅ និងដំណោះស្រាយបែបណា?

លោក Do Quang Vinh៖ ដើម្បីអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាព នាពេលខាងមុខ ខេត្ត Yen Bai នឹងមានការណែនាំឲ្យអាជ្ញាធរដែនដីផ្សព្វផ្សាយទាំងស្រុងនូវគោលនយោបាយ យន្តការ និងបទប្បញ្ញត្តិដល់សហគមន៍លំនៅដ្ឋាន និងប្រជាជនដើម្បីចូលរួមអនុវត្តកម្មវិធី។

ខេត្តណែនាំអនុវត្តឱ្យបានល្អនូវកម្មវិធីសម្រាប់អ្នកមានគ្រប់លក្ខណៈវិនិច្ឆ័យទទួលបានឥណទាន ជាពិសេសសម្រាប់គ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រ ដើម្បីរួមចំណែកជួយដល់ការអភិវឌ្ឍជនជាតិភាគតិច សេដ្ឋកិច្ច និងជីវភាពរស់នៅប្រកបដោយស្ថិរភាព។

ចាប់តាំងពីពេលនោះមក ខេត្តខិតខំបង្កើនប្រាក់ចំណូលជាមធ្យមរបស់ជនរួមជាតិភាគតិចនៅឆ្នាំ ២០២៥ ច្រើនជាងពីរដងបើធៀបនឹងឆ្នាំ ២០២០ ។ អត្រានៃជនជាតិភាគតិចក្នុងវ័យធ្វើការដែលបានទទួលការបណ្តុះបណ្តាលឈានដល់ ៤៥%, អត្រានៃភាពក្រីក្រនៅក្នុងឃុំពិបាកខ្លាំងថយចុះ ១,៥ ដង បើធៀបនឹងការកាត់បន្ថយអត្រាភាពក្រីក្រទូទៅនៃខេត្តទាំងមូល និងមានភូមិឃុំចំនួន ៥០% ចេញពីតំបន់លំបាកខ្លាំង...

អ្នកសារព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Minh Trung