វិធីសាស្រ្តជាក់ស្តែងជាច្រើនដើម្បីជួយជនរួមជាតិខ្មែរ
កប.អនឡាញ - ទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ គ្រួសារលោក Luu Minh Ly និងលោកស្រី Son Thi Vuong នៅភូមិ Sa Bau ឃុំ Thuan Hoa (ស្រុក Chau Thanh ខេត្ដ Soc Trang) កាន់តែសប្បាយរីករាយ ព្រោះជីវភាពរស់នៅរបស់គ្រួសារកាន់តែល្អប្រសើរជាងមុន។
កាលពីមុន គ្រួសារគាត់ក្រីក្រ គ្មានដីបង្កបង្កើនផលទេ។ នៅឆ្នាំ ២០២២ បន្ទាប់ពីបានទឹកប្រាក់ជួយឧបត្ថម្ភ ១០ លានដុង ដើម្បីផ្លាស់ប្តូរការងារ លោកបានទិញម៉ាស៊ីនបាញ់ថ្នាំ ១ គ្រឿង និងម៉ាស៊ីនកាត់ស្មៅ ១ គ្រឿង ដើម្បីទៅធ្វើសីឈ្នួល។ ក្នុងមួយថ្ងៃគាត់ក៏រកបានជាង ២០ ម៉ឺនដុងដែរ។ ក្រៅពីនេះ គ្រួសារគាត់នៅបានមូលដ្ឋានជួយឧបត្ថម្ភផ្ទះមហាសាមគ្គីមួយខ្នងដែរ។ លោកស្រី Son Thi Vuong បានចែករំលែកថា៖ «មានការងារធ្វើ និងមានកន្លែងស្នាក់នៅស្រួលបួល ក្រុមគ្រួសារខ្ញុំរកបានប្រាក់ចំណូលប្រសើរជាងមុន កូនតូចៗ៣ នាក់ ត្រូវបានមើលថែយ៉ាងល្អ និងបានទៅរៀនទៀតផង»។
    |
 |
ផ្លូវបេតុងទើបសាងសង់រួច ជួយឲ្យប្រជាជននៅភូមិ Sa Bau ឃុំ Thuan Hoa ស្រុក Chau Thanh ងាយស្រួលក្នុងការធ្វើដំណើរនិងដឹកបញ្ជូនកសិផល |
ខណៈដែលនៅភូមិ Sa Bau ផ្លូវបេតុងមួយខ្សែទទឹង ៣.៥ ម៉ែត្រ ប្រវែង ១.៤ គីឡូម៉ែត្រ ដែលមានតម្លៃជាង ២ ពាន់លានដុង ទើបនឹងដាក់ឱ្យប្រើប្រាស់ ផ្លូវបេតុងនេះបានជួយប្រជាជនងាយស្រួលក្នុងការធ្វើដំណើរ និងពាណិជ្ជកម្ម។ ដោយសារផ្លូវនេះ កសិផលត្រូវបានអាជីវករទិញនៅមូលដ្ឋាន នេះគ្រាន់តែជាសំណង់ចរាចរណ៍មួយក្នុងចំណោមចរាចរណ៍ ស្ពាន ផ្លូវ ផ្ទះ សហគមន៍ ផ្សារដែលត្រូវបានស្រុក Chau Thanh យកចិត្ដទុកដាក់វិនិយោគ និងជួយតំបន់ជនបទកាន់តែអភិវឌ្ឍឥតឈប់ឈរ។
យោងតាមការស្វែងយល់របស់យើងខ្ញុំ ស្រុក Chau Thanh មានជនជាតិខ្មែរជិត ៤៨%។ ក្នុងរយៈពេលកន្លងមក ស្រុកបានដឹកនាំ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិ សំដៅលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងឆ្នាំ២០២២ ប្រភពទុនសម្រាប់អនុវត្ដកម្មវិធីគោលដៅជាតិចំនួន ៣ នៅស្រុក Chau Thanh គឺជាង ២៨ ពាន់លានដុង ក្នុងនោះមានការសាងសង់ជនបទថ្មី; ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ជនជាតិភាគតិច។
លើសពីនេះ មូលដ្ឋានក៏អនុវត្តស្របគ្នា និងរួមបញ្ចូលកម្មវិធីគម្រោងដូចជា ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពិពិធកម្មសម្រាប់ការចិញ្ចឹមជីវិត ការអភិវឌ្ឍន៍គំរូកាត់បន្ថយភាពក្រីក្រ និងគាំទ្រការអភិវឌ្ឍន៍ផលិតកម្ម។ល។ លោក Nguyen Van My អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Chau Thanh បាននិយាយថា “រហូតមកដល់ពេលនេះ អត្រាគ្រួសារក្រីក្រថយចុះមកត្រឹម ៣,៣%។ ជាពិសេសតាមរយៈកម្មវិធីនេះ បានលើកកម្ពស់ឆន្ទៈ ខ្លួនទីពឹងខ្លួន ជួយប្រជាពលរដ្ឋកែលំអជីវភាពរស់នៅ និងរួមចំណែកសម្រាប់សង្គម”៕
បកប្រែដោយ Pham Diep