ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានបញ្ជាក់ក្នុងមាត្រា ៤ នៃអនុក្រឹត្យលេខ ២៨/២០២២/ND-CP របស់រដ្ឋាភិបាល។ ដូចតទៅ៖

១. ធនាគារគោលនយោបាយសង្គមផ្តល់ប្រាក់កម្ចីដល់មុខសញ្ញាត្រឹមត្រូវ មានលក្ខណៈគ្រប់គ្រាន់ ច្បាស់លាស់ បើកចំហ និងតម្លាភាព។ ពិនិត្យដើម្បីណែនាំគោលការណ៍ជ្រើសរើសអនុវត្តគោលនយោបាយខ្ចីកម្ចីស្របតាមបទប្បញ្ញត្តិនៃអនុក្រិត្យនេះ ឬជ្រើសរើសអនុវត្តគោលនយោបាយខ្ចីប្រាក់កម្ចីដែលមានអត្រាអនុគ្រោះខ្ពស់បំផុតសម្រាប់អតិថិជនដែលមានសិទ្ធិទទួលបានប្រាក់កម្ចីនៃកម្មវិធីឥណទានជាច្រើននៅធនាគារគោលនយោបាយសង្គម ដើម្បីអនុវត្តគោដៅអំពីជំនួយលំនៅដ្ឋាន ដីលំនៅដ្ឋាន ដីផលិតកម្ម និងការចំណាយលើការបណ្តុះបណ្តាលវិជ្ជាជីវៈ។

២. អតិថិជនប្រើប្រាស់ប្រាក់កម្ចីក្នុងគោលបំណងត្រឹមត្រូវ សងប្រាក់ដើម និងការប្រាក់ឱ្យបានគ្រប់គ្រាន់​ និងទាន់ពេលវេលាទៅធនាគារគោលនយោបាយសង្គម។

៣. អតិថិជនដែលជាគ្រួសារក្រីក្រ ឬជិតក្រីក្រ ដែលមានសិទ្ធិទទួលបានប្រាក់កម្ចីនៅក្នុងអនុក្រឹត្យនេះ ហើយមានសិទ្ធិខ្ចីប្រាក់កម្ចីពីកម្មវិធីឥណទានជាច្រើននៅធនាគារគោលនយោបាយសង្គម ដើម្បីអនុវត្តផលិតកម្ម និងគោលបំណងអាជីវកម្ម អាចជ្រើសរើសខ្ចីដើមទុនមួយ ឬកម្មវិធីឥណទានច្រើនជាងនេះ ប៉ុន្តែប្រាក់កម្ចីសរុបមិនលើសកម្រិតអតិបរមានៃប្រាក់កម្ចីសម្រាប់គ្រួសារក្រីក្រ ឬជិតក្រីក្រដែលបានកំណត់ក្នុងដំណាក់កាលនីមួយៗ។

បកប្រែដោយ Duy Hoan