ឃុំ Da Loc ស្រុក Chau Thanh ខេត្ត Tra Vinh មានប្រជាពលរដ្ឋខ្មែរច្រើនរស់នៅ (ស្រូបយកចំនួនជិត ៨០%)។ ដើម្បីជួយប្រជាជនមានឱកាសអភិវឌ្ឍសេដ្ឋកិច្ច ឃុំ Da Loc បានខិតខំនាំមកប្រភពប្រាក់កម្ចីអនុគ្រោះដល់រាល់គ្រួសារដែលជាមុខសញ្ញាទទួលបានភាពអនុគ្រោះនេះសម្រាប់ការជួយកាត់បន្ថយភាពក្រីក្រ។ បច្ចុប្បន្ននេះ ឃុំទាំងមូលមានជិត ១,៩០០ គ្រួសារបានទទួលឥណទានពីការិយាល័យប្រតិបត្តិការរបស់ធនាគារគោលនយោបាយសង្គមនៅស្រុក Chau Thanh ហើយជាមួយនឹងចំនួនទឹកប្រាក់កម្ចីសរុបជាង ៣៨ ពាន់លានដុង។

leftcenterrightdel
អតិថិជនមកបំពេញបែបបទទទួលប្រាក់កម្ចីនៅធនាគារគោលនយោបាយសង្គមខេត្ត Tra Vinh

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃប្រភពឥណទានអនុគ្រោះនេះ សមាគម និងអង្គការមហាជនទាំងអស់តែងតែចុះត្រួតពិនិត្យ និងណែនាំអ្នកខ្ចីឱ្យប្រើប្រាស់ទុនកម្ចីនេះក្នុងគោលបំណងត្រឹមត្រូវ និងមានប្រសិទ្ធភាព ជៀសវាងស្ថានភាពនៃការប្រើប្រាស់ដើមទុនមិនសមរម្យ ធ្វើឱ្យខ្ជះខ្ជាយការឧបត្ថម្ភគាំទ្រ។ លោក Pham Van Kiet ប្រធានគណៈកម្មាធិការប្រជាជនឃុំ Da Loc បានមានប្រសាសន៍ថា៖ “ដោយសារមានប្រភពនៃប្រាក់កម្ចីឥណទានគោលនយោបាយ គ្រួសារជាច្រើននៅឃុំ Da Loc បានរួចផុតពីភាពក្រីក្រ។ ប្រសិនបើនៅឆ្នាំ ២០១៦ ឃុំទាំងមូលមាន ៩១៣ គ្រួសារក្រីក្រ (ស្មើនឹង ២៦%) បន្ទាប់មកនៅចុងឆ្នាំ ២០២២ វាថយចុះមកត្រឹមតែ ៣.២% ប៉ុណ្ណោះ។

ដើម្បីបញ្ចូនប្រភពឥណទានគោលនយោបាយទៅកាន់អ្នកទទួលផលត្រឹមត្រូវ ទន្ទឹមនឹងនោះ លើកកំពស់គុណភាពឥណទាន និងកាត់បន្ថយការចំណាយលើការគ្រប់គ្រង ... ធនាគារគោលនយោបាយសង្គម សាខាខេត្ត Tra Vinh បានអនុវត្តវិធីសាស្ត្រផ្តល់កម្ចីផ្ទាល់ដោយមានការធានាពីបណ្តាអង្គការសង្គម-នយោបាយ ដូចជា៖ សមាគមនារី សហភាពកសិករ សមាគមអតីតយុទ្ធជន និងសហភាពយុវជន។ល។ លើសពីនេះ ដើម្បីជួយជនក្រីក្រ និងអ្នកទទួលរបបគោលនយោបាយ ឱ្យទទួលបានគោលនយោបាយឥណទានអនុគ្រោះរបស់រដ្ឋាភិបាលបានទាន់ពេលវេលា និងងាយស្រួល ធនាគារគោលនយោបាយសង្គម សាខាខេត្ត Tra Vinh បានបើកប្រតិបត្តិការនៅទីតាំងចំនួន ១០៦ កន្លែង នៅតាមបណ្តាឃុំ សង្កាត់។ តាមរយៈរាល់កម្មវិធីឥណទាន ប្រជាជនមានលទ្ធភាពទទួលបានដើមទុនគោលនយោបាយសង្គម ដើម្បីអនុវត្តការធ្វើផលិតកម្ម និងគំរូអាជីវកម្ម។  ដោយហេតុនេះជួយគ្រួសារជាច្រើនក្នុងខេត្តឱ្យរួចផុតពីភាពក្រីក្រ និងក្លាយជាអ្នកមានដោយស្របច្បាប់។

ការប្រើប្រាស់ឥណទានប្រកបដោយប្រសិទ្ធភាព ពីគ្រួសារក្រីក្រនៅខេត្ត Tra Vinh គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់នៃឥណទានគោលនយោបាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគឺជាសសរស្តម្ភមួយក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្រ ការបង្កើតការងារ សន្តិសុខសង្គម និងការកសាងជនបទថ្មី៕

បកប្រែដោយ Minh Trung