គ្រួសាររបស់លោក Xong Va Menh នៅភូមិ Pha Lom ឃុំ Tam Hop ស្រុក Tuong Duong មានស្ថានភាពសេដ្ឋកិច្ចជួបការលំបាក។ ទោះបីជាគាត់ខិតខំប្រឹងប្រែងឧស្សាហ៍ព្យាយាមធ្វើស្រែចំការក៏ដោយ ក៏ជីវភាពរស់នៅរបស់គ្រួសារគាត់នៅតែខ្វះខាតគ្រប់សព្វបែបយ៉ាងដែរ។ ដើម្បីជួយលោក Menh អាចអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុស្តិ៍ការពារព្រំដែន Tam Hop បានសម្របសម្រួលជាមួយស្ថាប័ន និងអង្គការមហាជននានានៅស្រុក Tuong Duong ជួយឧបត្ថម្ភគ្រួសារគាត់មេគោពូជ ២ ក្បាល។

ទទួលបានមេគោពូជពីកម្មាភិបាលការពារព្រំដែន លោក Xong Va Menh បាននិយាយដោយក្តីរំភើបថា៖ «ទទួលបានគោពូជន៍ចំនួន ២ ក្បាលពីប៉ុស្តិ៍ការពារព្រំដែន Tam Hop ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច គ្រួសារខ្ញុំនឹងខិតខំថែទាំគោឲ្យវាលូតលាស់បានល្អ»។ ក្រោយមក នៅពេលគោបន្តពូជ ខ្ញុំនឹងយកមេគោពូជសងប៉ុស្តិ៍ការពារព្រំដែនវិញ ដើម្បីអាចបន្តឧបត្ថម្ភគ្រួសារជួបលំបាកផ្សេងទៀត»។

leftcenterrightdel
កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន Tam Hop និងតំណាងស្ថាប័នពាក់ព័ន្ធ ផ្តល់មេគោពូជ ជួយគាំទ្រប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច

តាមរយៈការស្វែងយល់ យើងដឹងថា គំរូកងទ័ពនិងប្រជាជន​រួមគ្នា​អភិវឌ្ឍ​សេដ្ឋកិច្ច ត្រូវបានអនុវត្តនៅក្នុងឃុំ Tam Hop ចាប់ពីខែសីហា ឆ្នាំ២០២២ ដោយប្រភពទុនដំបូងត្រូវកាត់ចេញពីមូលនិធិបង្ករបង្កើនផលរបស់កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Tam Hop និងក្រុមយុវជនស្ម័គ្រចិត្តលេខ៩ ដែលឈរជើងនៅឃុំ Tam Hop។ ក្នុងដំណាក់កាលទី១ (ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៤) អង្គភាពបានប្រគល់មេជ្រូកពូជចំនួន ៥០ ក្បាល (មានតម្លៃ ៤០ លានដុង) ដល់គ្រួសារក្រីក្រ។ ដំណាក់កាលទី ២ (ចាប់ពីខែមីនា ឆ្នាំ ២០២៤) បានផ្តល់មេគោពូជចំនួន ៤ ក្បាល (មានតម្លៃ ៧០ លានដុង) ដល់គ្រួសារក្រីក្រចំនួន ២ នៅក្នុងឃុំ។

សំណេះសំណាលជាមួយយើងខ្ញុំ លោកវរសេនីយ៍ទោ Ngo Van Thien ប្រធានប៉ុស្តិ៍ការពារព្រំដែន Tam Hop បាននិយាយថា "គំរូកងទ័ព​និង​ប្រជា​ជន​រួមគ្នា​អភិវឌ្ឍសេដ្ឋកិច្ចត្រូវ​បាន​អនុវត្ត​តាមវិធីសាស្ត្រផ្តល់ប្រភពពូជដំបូងដើម្បីប្រជាជនអភិវឌ្ឍការចិញ្ចឹមសត្វ ផលិតកម្ម ក្នុងរយៈពេលជាក់លាក់ណាមួយ"។ ក្រោយពេលបង្កាត់ពូជហើយ នឹងសងអង្គភាពវិញ ដើម្បីអង្គភាព​អាចបន្តជួយដល់គ្រួសារជួបការលំបាកផ្សេងទៀតនៅតំបន់ ដើម្បីមានឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។

“ផ្តល់ដងស្ទូចត្រី មិនឲ្យត្រី” គឺជាគោលនយោបាយអនុវត្តដោយប៉ុស្តិ៍ការពារព្រំដែន Tam Hop ក្នុងការជួយប្រជាពលរដ្ឋអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់។ ការរួមដំណើរជាមួយកសិករ និងជួយពួកគេយ៉ាងសកម្មនេះក៏ជាវិធានការដ៏មានប្រសិទ្ធភាពមួយដើម្បីប្រជាជនបន្តរួមជាមួយកងទ័ពព្រំដែនការពារអធិបតេយ្យភាពជាតិ និងសន្តិសុខព្រំដែន៕

បកប្រែដោយ Duy Hoan