នាខែមេសា ឆ្នាំ២០២៤ វិទ្យាស្ថានអន្តរជាតិសម្រាប់ការអភិវឌ្ឍ និងគ្រប់គ្រង (IMD) បានសហការជាមួយអង្គការទីក្រុងឆ្លាតនិរន្តរភាពពិភពលោក (WeGO) ប្រកាសបញ្ជីទីក្រុងឆ្លាតវៃជួរមុខរបស់ពិភពលោកក្នុងឆ្នាំ២០២៤។

leftcenterrightdel
ទីក្រុងហាណូយ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងឆ្លាតវៃបំផុតទាំង១០០ នៅលើពិភពលោក (រូបថត៖ tienphong.vn)

ប្រទេសវៀតណាមមានទីក្រុងចំនួនពីរគឺទីក្រុងហាណូយ និងទីក្រុងហូជីមិញដែលស្ថិតក្នុងចំណាត់ថ្នាក់ ក្នុងនោះ ទីក្រុងហាណូយជាប់ចំណាត់ថ្នាក់ទី៩៧ និងទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់ទី១០៥។

នាពេលកន្លងមក ទីក្រុងហាណូយបាននិងកំពុងកសាងទម្រង់ទីក្រុងឆ្លាតវៃ។ ក្នុងនោះ ទីក្រុងហាណូយបានដាក់គោលដៅថា ដល់ឆ្នាំ២០២៥ ទីក្រុងនឹងធ្វើបរិវត្តកម្មឌីជីថល អភិវឌ្ឍន៍រដ្ឋធានី តាមទិសដៅទីក្រុងបៃតង ទីក្រុងឆ្លាតវៃ និងទំនើប ដោយខិតខំដើម្បីស្ថិតក្នុងក្រុមមូលដ្ឋានធ្វើបរិវត្តកម្មឌីជីថលឈានមុខគេទូទាំងប្រទេស។ ដល់ឆ្នាំ២០៣០ ទីក្រុងហាណូយនឹងក្លាយជាទីក្រុងឆ្លាតវៃ ទំនើប តភ្ជាប់ជាមួយបណ្តាញទីក្រុងឆ្លាតវៃក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Thuy Anh