ប៉ុន្តែក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្ស រដ្ឋបានអនុវត្តកម្មវិធីគោលដៅជាតិជាច្រើន   ព្រោះហេតុនោះ ស្ថានភាពសេដ្ឋកិច្ចសង្គមនៅបណ្ដាខេត្តខ្ពង់រាប Tay Nguyen បានផ្លាស់ប្តូរយ៉ាងខ្លាំង ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អដោយឥតឈប់ឈរ ហើយបញ្ហាសង្គមជាច្រើនត្រូវបានដោះស្រាយយ៉ាងហ្មត់ចត់ ជាពិសេសបញ្ហាដីធ្លី ផ្ទះសម្បែង ការងារធ្វើ...។

ដើម្បីជួយប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រភពប្រាក់កម្ចីអនុគ្រោះពីធនាគារគោលនយោបាយសង្គមបានជួយគ្រួសារក្រីក្ររាប់ពាន់នាក់នៅក្នុងតំបន់ជនជាតិភាគតិចនៅតំបន់ខ្ពង់រាប Tay Nguyen លើកកំពស់ជីវភាពរស់នៅ។  ដូចនៅស្រុក Ea Kar (Dak Lak) បានបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ជូនគ្រួសារក្រីក្រ និងជនជាតិភាគតិចក្នុងការទទួលបានប្រាក់កម្ចីអនុគ្រោះ​ពីធនាគារគោលនយោបាយសង្គម។ ដោយមានប្រាក់ម្ចីអនុគ្រោះនេះ គ្រួសារជាច្រើនមានលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។

leftcenterrightdel
ប្រមូលផលកាហ្វេនៅគ្រួសារកសិករមួយនៅឃុំ Cuor Dang ស្រុក Cu M'gar (Dak Lak) (រូបថត៖ vnanet.vn)

ចំណែកនៅឃុំ Dinh Trang Thuong ស្រុក Di Linh ខេត្ត Lam Dong “ការចុះដល់គ្រួសារនីមួយ” ដើម្បីពិនិត្យចំនួនគ្រួសារក្រីក្រ ក៏ដូចជាស្តាប់សេចក្តីប្រាថ្នារបស់ប្រជាជនបានក្លាយទៅជាសកម្មភាពជាប្រចាំរបស់កម្មាភិបាលឃុំ។ ជាតំបន់ដែលមានប្រជាជនជិត ១០០% ជាជនជាតិភាគតិច  ដែលគ្រួសារមួយចំនួននៅតែមានគំនិតពឹងផ្អែកលើការគាំទ្រពីរដ្ឋនោះ ការចុះដល់គ្រួសារនីមួយៗបានជួយលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់ការពឹងពាក់លើខ្លួនឯងរបស់ប្រជាជនផង ខណៈពេលដែលការជួយប្រជាជនឱ្យរួចផុតពីភាពក្រីក្រ ស្របតាមសេចក្តីប្រាថ្នារបស់ពួកគេផង។

ក្នុងឆ្នាំ ២០២២ ឃុំ Dinh Trang Thuong បានជួយឧបត្ថម្ភគ្រួសារលំបាកខ្លាំងចំនួន ១៦៣ គ្រួសារ ដោយមានទឹកប្រាក់សរុបចំនួន ២ ពាន់លានដុង ពីមូលនិធិរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Lam Dong ដើម្បីប្រជាជនអាចបណ្តាក់ទុនលើការអភិវឌ្ឈគំរូសេដ្ឋកិច្ចតាមបំណងប្រាថ្នារបស់ខ្លួន។

ក្រៅពីលើកម្មវិធី និងគម្រោងកាត់បន្ថយភាពក្រីក្រដែលបានអនុវត្តជាច្រើនឆ្នាំមកនេះ ខេត្តនៅតំបន់ខ្ពង់រាប Tay Nguyen កំពុងអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំនៅឆ្នាំ ២០២១​-២០២៥។ ដើមទុនសរុបសម្រាប់អនុវត្តកម្មវិធីគឺជិត ១៣៨,០០០ ពាន់លានដុង។ កម្មវិធីនេះត្រូវបានគេរំពឹងថានឹងនាំមកនូវការផ្លាស់ប្តូរជាច្រើនដល់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងខេត្តខ្ពង់រាប Tay Nguyen ព្រោះកម្មវិធីនេះមានគោលបំណងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ លក្ខខណ្ឌផលិតកម្ម ដើម្បីកែលម្អជីវភាពខាងសម្ភារៈ និងស្មារតីសម្រាប់ប្រជាពលរដ្ឋ។ ជាមួយនឹងថវិកាដ៏ច្រើន ផ្តោតជាសំខាន់លើជនជាតិភាគតិច និងតំបន់ភ្នំ ជាពិសេសតំបន់លំបាក នេះនឹងជាកម្លាំងចលករសម្រាប់មូលដ្ឋាននៅតំបន់ខ្ពង់រាប Tay Nguyen ក្នុងការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជន៕

បកប្រែដោយ Duy Hoan