ចំលើយ៖ សំណួរដែលអ្នកសួរត្រូវបានបញ្ជាក់ក្នុងប្រការទី ១ មាត្រា ១២ សារាចរលេខ ១២/២០១៤/TT-BVHTTDL របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ ដូចតទៅ៖

ក) ជំនួយការស្រាវជ្រាវសក្តានុពលទេសចរណ៍ រៀបចំផែនការទេសចរណ៍ តំបន់ជនជាតិភាគតិច។

ខ) ជំនួយការជ្រើសរើស និងកសាងផលិតផលទេសចរណ៍ពិសេសដោយឡែករបស់តំបន់ជនជាតិភាគតិចដែលមានសក្ដានុពលក្នុងការអភិវឌ្ឍទេសចរណ៍ ស្របតាមផែនការមេស្តីពីការអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់  និងមូលដ្ឋាន។

គ) ផ្តល់អាទិភាពក្នុងការកសាង និងអភិវឌ្ឍន៍ទេសចរណ៍ដោយផ្អែកលើភូមិសាស្ត្រតំបន់ព្រៃភ្នំ ដោយមានការចូលរួមពីសហគមន៍ជនជាតិភាគតិច គាំទ្រការការពារ និងអភិរក្សបរិស្ថានធម្មជាតិ និងបរិស្ថានមនុស្សធម៌ នៅកន្លែងដែលមានសកម្មភាពទេសចរណ៍។

ឃ) ជំនួយការផ្សព្វផ្សាយតំបន់ទេសចរណ៍ និងផលិតផលទេសចរណ៍របស់ជនជាតិភាគតិច បង្កើតលក្ខខណ្ឌសម្រាប់អង្គភាពគ្រប់គ្រងតំបន់ទេសចរណ៍បានចូលរួមក្នុងព្រឹត្តិការណ៍ កម្មវិធីផ្សព្វផ្សាយទេសចរណ៍របស់តំបន់ និងរបស់ប្រទេស។

leftcenterrightdel
(រូប​ថត៖ bvhttdl.gov.vn)

* មិត្តអ្នកអាន លោក Bui Van Cuong នៅសង្កាត់ Khuong Dinh ស្រុក Thanh Xuan ទីក្រុងហាណូយបានសួរថា៖ ខ្ញុំដឹងថា ទីក្រុងហាណូយបានចេញក្រមប្រតិបត្តិនៅទីសាធារណៈក្នុងទីក្រុង តើអ្វីទៅក្រមប្រតិបត្តិនៅតាមគ្រឹះស្ថានជំនឿសាសនានៅទីក្រុងហាណូយ ត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ បញ្ហាដែលអ្នកបានសួរត្រូវបានកំណត់ក្នុងមេត្រា ៦ ក្រមប្រតិបត្តិនៅទីសាធារណៈក្នុងទីក្រុងហាណូយ ដែលចេញរួមជាមួយនឹងសេចក្តីសម្រេចលេខ ១៦៦៥/QD-UBND ចុះថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។ ដូចតទៅ៖

គួរតែធ្វើ:

១. គោរពសេរីភាពជំនឿ និងសាសនា។

២. ថែរក្សា និងលើកកំពស់ទំនៀមទំលាប់ និងតម្លៃប្រពៃណី។

៣. គោរពបទបញ្ញត្តិ និងការណែនាំនៅកន្លែង​ទីស្ការៈ។

៤. រក្សាសណ្តាប់ធ្នាប់ និងរក្សាអនាម័យ

មិនគួរធ្វើ៖

១. ប្រតិបត្តិ, គាំទ្រអបិយជំនឿ។

២. ឆ្លៀតយកជំនឿ សាសនា ដើម្បីទាញយកផលប្រយោជន៍ ឬរំលោភផលប្រយោជន៍របស់អង្គភាព និងបុគ្គល។

៣. ទន្ទ្រានលើទេសភាព លំហរជំនឿសាសនា។

៤. សម្លៀកបំពាក់ខើចលើខើចក្រោមមិនសមនឹងទំនៀមទម្លាប់ល្អ

បកប្រែដោយ Duy Hoan