តើគោលនយោបាយស្តីពីការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌នៅតំបន់ជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្តេច?
កប.អនឡាញ - មិត្តអ្នកអាន Nguyen Minh Thao មកពីឃុំ Chieng Ban ស្រុក Mai Son ខេត្ត Son La បានសួរថា៖ តើគោលនយោបាយស្តីពីការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌នៅតំបន់ជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្តេច?
ចម្លើយ៖ យោងតាមមាត្រាទី ១៣ អនុក្រឹត្យលេខ 05/2011/NĐ-CP របស់រដ្ឋាភិបាលស្តីពីជនជាតិភាគតិច គោលនយោបាយអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌នៅតំបន់ជនជាតិភាគតិចត្រូវបានកំណត់ដូចតទៅ៖
១. ជំនួយក្នុងការប្រមូល ស្រាវជ្រាវ ការពារ អភិរក្ស និងលើកកម្ពស់គុណតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិភាគតិច ក្នុងសហគមន៍ជនជាតិភាគតិចវៀតណាម។
២. ជំនួយក្នុងការអភិរក្ស និងអភិវឌ្ឍន៍អក្ខរៈរបស់ជនជាតិភាគតិចដែលមានអក្សរ។ ជនជាតិភាគតិចមានទំនួលខុសត្រូវក្នុងការថែរក្សាវប្បធម៌ប្រពៃណីល្អប្រសើរ សម្លេង និងអក្សររបស់ពួកគេ ស្របតាមប្បញ្ញត្តិច្បាប់។
៣. កសាង និងអនុវត្តកម្មវិធីគោលដៅជាតិ ដើម្បីអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណី; ជំនួយក្នុងការវិនិយោគ ថែរក្សា និងអភិរក្សកេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្រ និងវប្បធម៌ដែលបានចំណាត់ថ្នាក់ដោយរដ្ឋ។
៤. ជនជាតិភាគតិចទទួលបានការអនុគ្រោះផ្នែកវប្បធម៌; ទទួលបានជំនួយក្នុងការកសាង និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រព័ន្ធវប្បធម៌នៅមូលដ្ឋានតាមតំបន់ជនជាតិភាគតិច។
៥. ថែរក្សា និងពង្រីកបុណ្យប្រពៃណីល្អ ៗ របស់ជនជាតិភាគតិច ដោយរៀបចំបុណ្យវប្បធម៌ - កីឡា តាមតំបន់នីមួយៗ ឬក្រុមជនជាតិនីមួយៗតាមកាលកំណត់នៅក្នុងតំបន់ជនជាតិភាគតិច។
    |
 |
រូបថតឧទាហរណ៍ (nhandan.com.vn) |
* មិត្តអ្នកអាន Nguyen Thanh Tung មកពីឃុំ Hong Thai ស្រុក Viet Yen ខេត្ត Bac Giang បានសួរថា៖ តើសិទ្ធិសេរីភាពជំនឿសាសនារបស់ប្រជាជន ប្បញ្ញត្តិច្បាប់ចែងយ៉ាងដូចម្តេច?
ចម្លើយ៖ យោងតាមមាត្រាទី ៦ ច្បាប់ស្តីពីជំនឿសាសនា សិទ្ធិសេរីភាពរបស់ប្រជាជនគ្រប់រូប ប្បញ្ញត្តិច្បាប់ចែងថា៖
១. ប្រជាជនគ្រប់រូបមានសិទ្ធិសេរីភាពកាន់ឬមិនកាន់សាសនា។
២. ប្រជាជនគ្រប់រូបមានសិទ្ធិសម្តែងនូវជំនឿលើសាសនា; មានសិទ្ធិថ្វាយបង្គំ; ចូលរួមបុណ្យទាន; សិក្សារៀនសូត្រ និងអនុវត្តតាមគម្ពីរធម៌។
៣. ប្រជាជនគ្រប់រូបមានសិទ្ធិចូលបួសតាមគ្រឹះស្ថានសាសនាទាំងឡាយ មានសិទ្ធិចូលសិក្សានៅគ្រឹះស្ថានបណ្តុះបណ្តាលខាងសាសនា ឬវគ្គបណ្តុះបណ្តាលរបស់អង្គការសាសនា។ ក្មេងមិនទាន់គ្រប់អាយុដែលចង់ចូលបួសនៅតាមវត្ត ឬរៀនតាមគ្រឹះស្ថានបណ្តុះបណ្តាលខាងសាសនា ត្រូវតែទទួលបានការយល់ព្រមពីឪពុកម្តាយ ឬអ្នកអាណាព្យាបាលរបស់ពួកគេសិន។
៤. អ្នកមុខ អ្នកការសាសនា និងអ្នកបួស មានសិទ្ធិធ្វើពិធី ថ្វាយបង្កំ ទេសនានៅតាមគ្រឹះស្ថានសាសនា ឬកន្លែងស្របច្បាប់ផ្សេងទៀត។
៥. មនុស្សដែលគេចាប់ឃុំខ្លួន ឬឃុំខ្លួនជាបណ្តោះអាសន្នស្របតាមច្បាប់; មនុស្សដែលកំពុងជាប់ពន្ធនាគារ; មនុស្សដែលគេកំពុងស្តារនីតិសម្បទា; មនុស្សនៅក្នុងគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានបន្សាបគ្រឿងញៀន មានសិទ្ធិសូត្រគម្ពីរធម៌ និងសម្តែងនូវជំនឿលើសាសនារបស់ពួកគេ។
៦. រដ្ឋាភិបាលបានកំណត់យ៉ាងលំអិត អំពីការអនុវត្តសិទ្ធិទាំងឡាយដែលមានចែងក្នុងវាក្យខ័ណ្ឌនៃប្រការទី ៥ នៃមាត្រានេះ៕
បកប្រែដោយ Huyen Trang