កសាងធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេស ដើម្បីអនុវត្តការងារធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព ប្រកបដោយប្រសិទ្ធភាព នៅក្នុងជួរកងទ័ព
កប.អនឡាញ-កាលពី១០ឆ្នាំមុន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០៨ ធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេសវៀតណាមត្រូវបានបង្កើតឡើងនិងដាក់ឱ្យដំណើរការ បានបញ្ជាក់ពីតួនាទីសំខាន់របស់គោលនយោបាយធានារ៉ាប់រងសង្គម ព្រមទាំងវាក៍បង្ហាញពីការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងអគ្គស្នងការនយោបាយ អំពីផលប្រយោជន៍នៃការធានារ៉ាប់រងសង្គម និងការធានារ៉ាប់រងសុខភាព
    |
 |
ថ្នាក់ដឹកនាំធានារ៉ាប់រងសង្គមចុះត្រួតពិនិត្យនៅបន្ទប់ទទួលសៀវភៅពិនិត្យសុខភាព |
ធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេស គឺជាស្ថាប័នមួយដែលទទួលបន្ទុកក្នុងការអនុវត្តគោលនយោបាយលើការធានារ៉ាប់រងសង្គម និងការធានារ៉ាប់រងសុខភាពក្នុងជួរកងទ័ព ដោយមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងអនុវត្តរាល់គោលនយោបាយលើការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងសុខភាព និងការធានារ៉ាប់រងភាពអត់ការងារធ្វើ សម្រាប់យោធិន កម្មករ និងបុគ្គលិក នៃក្រសួងការពារប្រទេស និងការធានារ៉ាប់រងសុខភាពសម្រាប់សាច់ញាតិរបស់យោធិនផងដែរ។ ធានារ៉ាប់រងសង្គមនៃក្រសួងកាពារប្រទេសបានផ្តោតលើការកសាងស្ថាប័នឲ្យមានស្ថិរភាព។ ជួរកម្មាភិបាលនៅធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេសបានប្តេជ្ញាចិត្តយ៉ាងខ្ពស់ក្នុងបំពេញការងារ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេសបានផ្តល់យោបល់ជូនថ្នាក់ដឹកនាំក្រសួងការពារប្រទេស នូវគោលនយោបាយជាច្រើន ស្តីពីការធានារ៉ាប់រងសង្គម និងការធានារ៉ាប់រងសុខភាពដោយស្របតាមការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
    |
 |
ពិនិត្យសុខភាព និងព្យាបាលជំងឺឲ្យយោធិននៅមន្ទីពេទ្យយោធា១០៨ |
មូលនិធិធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព ត្រូវបានគ្រប់គ្រងតាមច្បាប់។ កំណែទម្រង់នីតិវិធីរដ្ឋបាល និងការអនុវត្តព័ត៌មានវិទ្យាត្រូវបានជម្រុញយ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការគ្រប់គ្រង និងការអនុវត្តធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាពនៅក្នុងកងទ័ពទាំងមូល។
ការផ្សព្វផ្សាយត្រូវបានអនុវត្តយ៉ាងសកម្ម រួមចំណែកក្នុងការលើកកំពស់នូវប្រសិទ្ធភាពនៃការដឹកនាំ និងការអនុវត្តធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាពនៅក្នុងជួរកងទ័ព ព្រមទាំងជួយឲ្យបុគ្គលិកក្នុងជួរកងទ័ពមានចំណេះដឹងបន្ថែមទៀត ដើម្បីតាមដានការអនុវត្តគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព។
សមិទ្ធិផលដែលធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេសសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបក្ស រដ្ឋ ក្រសួងការពារប្រទេស និងក្រសួងស្ថាប័ននានាវាយតំលៃខ្ពស់ រួមចំណែកក្នុងការបញ្ជាក់ពីតួនាទី នៃការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងសុខភាពក្នុងជួរកងទ័ព។ ធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេសត្រូវបានបក្ស និងរដ្ឋ ប្រគល់ជូនគ្រឿងឥស្សិរយយសពលកម្មថ្នាក់ទី៣ គ្រឿងឥស្សិរយយសការពារមាតុភូមិថ្នាក់ទី២ ថ្នាក់ទី៣ រួមនឹងរង្វាន់ដ៏ថ្លៃថ្នូរជាច្រើនទៀត៕
បកប្រែដោយ Duy Hoan