ចម្លើយ៖ ខ្លឹមសារដែលអ្នកបានសួរត្រូវបានបញ្ជាក់ក្នុងប្រការ ២ មាត្រា ៦ នៃអនុក្រិត្យលេខ 106/2024/ND-CP របស់រដ្ឋាភិបាលដែលកំណត់គោលនយោបាយជួយគាំទ្រដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការចិញ្ចឹមសត្វ ដូចខាងក្រោម៖

ក) ការឧបត្ថម្ភការវិនិយោគមិនលើសពី ៥០% នៃថវិកាសរុបសម្រាប់ការសាងសង់កន្លែងផ្ទុកត្រជាក់ ដើម្បីការពារផលិតផលបសុសត្វ និងបសុបក្សី។ កម្រិតឧបត្ថម្ភអតិបរមាមិនលើសពី ៣ ពាន់លានដុង/កន្លែងផ្ទុកត្រជាក់ទេ។

ខ) ឧបត្ថម្ភមិនលើសពី ៣០% នៃថវិកាសរុបសម្រាប់ការផ្សព្វផ្សាយម៉ាកផលិតផល។ កម្រិតឧបត្ថម្ភអតិបរមាមិនលើសពី ១ ពាន់លានដុង/គម្រោង។

គ) ឧបត្ថម្ភមិនលើសពី ៣០% នៃថវិកាសម្រាប់ការបណ្តុះបណ្តាលអំពីការបង្កើតយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីផ្សារផលិតផលបសុសត្វ និងបសុបក្សី។ កម្រិតឧបត្ថម្ភអតិបរមាមិនលើសពី ១០០ លានដុង/គម្រោង។

leftcenterrightdel
រូបថតឧទាហរណ៍ (baochinhphu.vn)

* មិត្តអ្នកអាន Dinh Thu Hong នៅសង្កាត់ Binh Tan ទីរួមខេត្ត La Gi ខេត្ត Binh Thuan ភាគកណ្តាលវៀតណាម បានសួរថា៖ តើការគ្រប់គ្រងអាជីវកម្មស្រាត្រូវបានកំណត់យ៉ាងដូចម្តេច?

ចំលើយ៖ ការគ្រប់គ្រងអាជីវកម្មគ្រឿងស្រវឹង ត្រូវកំណត់ក្នុងមាត្រា ១៥ នៃច្បាប់ស្តីពីការបង្ការផលប៉ះពាល់នៃស្រា ស្រាបៀរឆ្នាំ ២០១៩ ដូចខាងក្រោម៖

១. ល័ក្ខខ័ណ្ឌនៃការផ្តល់អាជ្ញាប័ណ្ណដល់ការផលិតស្រាឧស្សាហកម្មដែលមានកម្រិតពី ៥.៥ ដឺក្រេឡើងទៅ រួមមាន៖

ក) សហគ្រាសត្រូវបានបង្កើតឡើងស្របច្បាប់

ខ) មានគ្រឿងម៉ាស៊ីន ឧបករណ៍ឧស្សាហកម្ម និងបច្ចេកវិជ្ជាសម្រាប់ផលិតស្រាដែលបំពេញតាមទំហំផលិតកម្មដែលរំពឹងទុក

គ) ធានាបាននូវសុវត្ថិភាពចំណីអាហារ និងការពារបរិស្ថាន ស្របតាមច្បាប់

ឃ) មានបុគ្គលិកបច្ចេកទេសដែលមានជំនាញសមស្របទៅនឹងឧស្សាហកម្មផលិតស្រា។

២. ល័ក្ខខ័ណ្ឌនៃការផ្តល់អាជ្ញាប័ណ្ណផលិតស្រាធ្វើដោយដៃដែលមានកម្រិតពី ៥.៥ ដឺក្រេឡើងទៅក្នុងគោលបំណងធ្វើអាជីវកម្ម លើកលែងតែករណីដែលបានបញ្ជាក់ក្នុងប្រការ ៣ នៃមាត្រានេះ រួមមាន៖

ក) សហគ្រាស សហករណ៍ ឬគ្រួសារអាជីវកម្មដែលបង្កើតឡើងស្របតាមច្បាប់

ខ) ធានាបាននូវសុវត្ថិភាពចំណីអាហារស្របតាមបទប្បញ្ញត្តិនៃច្បាប់។

៣. លក្ខខណ្ឌសម្រាប់គ្រួសារ និងបុគ្គលផលិតស្រាដោយដៃដែលមានកម្រិតពី ៥.៥ ដឺក្រេឡើងទៅ ដើម្បីលក់ឲ្យមូលដ្ឋានដែលត្រូវបានផ្ដល់អាជ្ញាប័ណ្ណផលិតស្រាដើម្បីកែច្នៃឡើងវិញរួមមាន៖

ក) មានកិច្ចសន្យាទិញលក់ជាមួយមូលដ្ឋានដែលត្រូវបានផ្ដល់អាជ្ញាប័ណ្ណផលិតស្រា និងបានចុះបញ្ជីជាមួយគណៈកម្មាធិការប្រជាជនឃុំដែលមានកន្លែងផលិត

ខ) ធានាបាននូវសុវត្ថិភាពចំណីអាហារស្របតាមច្បាប់។

៤. ល័ក្ខខ័ណ្ឌនៃការផ្តល់អាជ្ញាប័ណ្ណលក់ស្រាដែលមានកម្រិតពី ៥.៥ ដឺក្រេឡើងទៅ រួមមាន៖

ក) ចុះឈ្មោះធ្វើអាជីវកម្មស្របតាមច្បាប់

ខ) បំពេញលក្ខខណ្ឌតាមប្រភេទនីមួយៗនៃការទិញ និងលក់ស្រា។

៥. រដ្ឋាភិបាលកំណត់ប្រការនេះយ៉ាងលម្អិត និងកំណត់ការគ្រប់គ្រងធ្វើអាជីវកម្មស្រាដែលមានកម្រិតក្រោម ៥.៥ ដឺក្រេ៕

បកប្រែដោយ Thuy Anh