ចម្លើយ៖ ក្នុងខ្លឹមសារលេខ ១ (ការលើកសរសើរ និងលើកតម្កើងគំរូល្អ ការលើកកម្ពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាព) ស្ថិតក្នុងក្រោមអនុគម្រោងទី១ នៃគម្រោងទី១០ (ការទំនាក់ទំនង ការឃោសនានិងការចលនាក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។  ការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបទប្បញ្ញត្តិស្តីពីការលើកសរសើរ និងលើកតម្កើងគំរូល្អ ការលើកកម្ពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាព រួមទាំងមុខសញ្ញាដូចតទៅ៖

- ព្រឹទ្ធាចារ្យភូមិ មេភូមិ អ្នកមានប្រជាប្រិយភាព កម្មាភិបាលសំខាន់ៗដែលមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។

- គំរូល្អនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំបានរួមចំណែកជាច្រើនក្នុងវិស័យជាច្រើននៃជីវិតសង្គមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ និងសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ។

leftcenterrightdel
រូបថបឧទាហរណ៍ (Tuyen Giao.vn)

* មិត្តអ្នកអាន Vu Thanh Binh នៅឃុំ Tra Bui ស្រុក Bac Tra My ខេត្ត Quang Nam បានសួរថា៖ អនុគម្រោងទី ១ “ការអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម និងព្រៃឈើប្រកបដោយនិរន្តរភាព ផ្សារភ្ជាប់ជាមួយនឹងការការពារព្រៃឈើ និងការបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន” ក្រោមគម្រោងទី ៣ នៃកម្មវិធី ១៧១៩ បានកំណត់ខ្លឹមសារដូចម្ដេច?

ចំលើយ៖ អនុគម្រោងទី ១ "ការអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម និងព្រៃឈើប្រកបដោយនិរន្តរភាពដែលភ្ជាប់ជាមួយការការពារព្រៃឈើ និងការបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន" ក្រោមគម្រោងទី ៣ នៃកម្មវិធី ១៧១៩ ត្រូវបានកំណត់ខ្លឹមសារដូចខាងក្រោម៖

- ជួយឧបត្ថម្ភការការពារព្រៃឈើសម្រាប់ផ្ទៃព្រៃឈើដែលរដ្ឋប្រគល់ឱគណៈកម្មការគ្រប់គ្រងព្រៃឈើ  និងព្រៃការពារ។ ផ្ទៃព្រៃឈើការពារដែលរដ្ឋប្រគល់ឱ្យអង្គការសេដ្ឋកិច្ចយោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន។ ផ្ទៃព្រៃឈើធម្មជាតិត្រូវបានគ្រប់គ្រងផ្ទាល់ដោយគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ។

- ជួយឧបត្ថម្ភការការពារព្រៃឈើសម្រាប់ព្រៃឈើដែលបានគ្រោងទុកជាព្រៃការពារ និងព្រៃឈើផលិតជាព្រៃធម្មជាតិដែលបានប្រគល់ឱ្យសហគមន៍ និងក្រុមគ្រួសារ​។

- ជួយឧបត្ថម្ភការដាំព្រៃឈើបន្ថែម។

- សម្រាប់ផ្ទៃដីដែលបានគ្រោងទុកសម្រាប់ការអភិវឌ្ឍន៍ព្រៃឈើផលិតដែលត្រូវបានបែងចែកដល់ក្រុមគ្រួសារដែលទទួលបានការជួយឧបត្ថម្ភដំណាក់កាលដំបូងដើម្បីដាំព្រៃឈើផលិត។

- ជួយឧបត្ថម្ភការដាំព្រៃការពារដែលប្រគល់ឱ្យក្រុមគ្រួសារស្របតាមបទប្បញ្ញត្តិបច្ចុប្បន្ន។ ក្រុមគ្រួសារទទួលបានអត្ថប្រយោជន៍ពីព្រៃឈើ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ព្រៃឈើ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

- ជួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារជនជាតិភាគតិចដែលចូលរួមការការពារព្រៃឈើ ដាំព្រៃឈើបន្ថែម ដាំព្រៃឈើផលិត អភិវឌ្ឍន៍ផលិតផលព្រៃឈើ និងដាំព្រៃការពារ៕

បកប្រែដោយ Pham Diep