អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំប្រទេសអាល្លឺម៉ង់ បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក Patrik Köbele ប្រធានគណបក្សកុម្មុយនិស្តអាល្លឺម៉ង់ (DKP) អំពីតួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងទិសដៅអភិវឌ្ឍន៍របស់វៀតណាម បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស (មហាសន្និបាតលើកទី១៤)។

leftcenterrightdel
លោក Patrik Köbele ប្រធានគណបក្សកុម្មុយនិស្តអាល្លឺម៉ង់ (រូបថត៖ vnanet.vn)

លោក Patrik Köbele បានបញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាមមានតួនាទី និងសារៈសំខាន់ដែលមិនអាចជំនួសបាននៅក្នុងដំណើរការប្រវត្តិសាស្ត្រ និងការអភិវឌ្ឍរបស់វៀតណាម។ លោកបានសង្កត់ធ្ងន់ថា តួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមមិនត្រឹមតែបង្ហាញតាមរយៈបទបញ្ជារដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនទៀតផង។ យោងតាមលោក ទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនបានបង្កើតភាពរឹងមាំនៃតួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។

លោក Patrik Köbele បានសម្តែងទំនុកចិត្ត និងការរំពឹងទុករបស់លោកថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងអនុម័តលើសេចក្តីសម្រេចយុទ្ធសាស្រ្ត សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព មិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ផលប្រយោជន៍រួមរបស់មនុស្សជាតិទៀតផង៕

បកប្រែដោយ Huyen Trang