leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម មានប្រសាសន៍​ក្នុង​ពិធី

នៅរសៀលថ្ងៃទី ១១ ខែមករា នៅខេត្ត Thai Nguyen លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមពិធីបើកការដ្ឋាន​សាង​សង់​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធចំនួន ៣ សម្រាប់សាលារៀនពិសេសៗគឺ៖ វិទ្យាល័យតំបន់ព្រៃភ្នំ Viet Bac សាលាត្រៀមមហាវិទ្យាល័យទីក្រុងហូជីមិញ និងសាលាត្រៀមមហាវិទ្យាល័យជនជាតិភាគតិច។ គម្រោងទាំងនេះ សំដៅអបអរសាទរមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤។ កម្មវិធីនេះត្រូវបានធ្វើឡើងផ្ទាល់នៅវិទ្យាល័យតំបន់ព្រៃភ្នំ Viet Bac ក្នុងខេត្ត Thai Nguyen និងតាមប្រព័ន្ធវិដេអូនៅសាលាត្រៀមមហាវិទ្យាល័យទីក្រុងហូជីមិញ និងសាលាត្រៀមមហាវិទ្យាល័យជនជាតិ Sam Son ខេត្ត Thanh Hoa។

គម្រោងទាំងបីដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះគឺជាគម្រោងវិនិយោគទ្រង់ទ្រាយធំ ក្នុងនោះ វិទ្យាល័យតំបន់ព្រៃភ្នំ Viet Bac មានដើមទុន វិនិយោគធំបំផុត ៖ ២៩៦ ពាន់លានដុង (ជាង ១១ លានដុល្លារអាមេរិក)។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងប្រតិភូទាំងឡាយ អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធចំនួន ៣ សម្រាប់សាលារៀនពិសេសៗ

មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់ ដែលបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍមនុស្ស មនោសញ្ជេតនាដែលបក្ស រដ្ឋ និងប្រជាជនជូនចំពោះជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ "ការវិនិយោគសម្រាប់សាលារៀននៅតំបន់ព្រៃភ្នំ និងតំបន់ជនជាតិភាគតិច គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍការវិនិយោគសម្រាប់សាមគ្គីភាពជាតិ និងភាតរភាព។ ការអប់រំកុមារជនជាតិភាគតិចនៅទីនេះ មិនគ្រាន់តែជាការបង្រៀនប៉ុណ្ណោះទេ ថែមទាំងជា “កូនសោរ” សម្រាប់បើកឱកាសអភិវឌ្ឍន៍បង្កើតការងារធ្វើ ពង្រឹងមហាសាមគ្គីជនជាតិទាំងមូល និងរក្សាស្ថិរភាពនយោបាយ សង្គម ការពារជាតិសន្តិសុខទៀតផង។ សិស្សម្នាក់បន្ថែមទៀតបានទៅសាលារៀន ទទួលបានការចិញ្ចឹមបីបាច់ ទទួលបានការអប់រំដែលមានសុវត្ថិភាពនោះ គឺយើងមានពលរដ្ឋល្អម្នាក់សម្រាប់ប្រទេសជាតិ"។

ដើម្បីធានាថា គម្រោងទាំងអស់ត្រូវបានបញ្ចប់ក្នុងនោះឆាប់ៗ ហើយពង្រីកប្រសិទ្ធភាពនោះ លោកនាយករដ្ឋមន្ត្រីចង្អុលបង្ហាញឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំមូលដ្ឋាន ដោះស្រាយទាន់ពេលវេលាចំពោះរាល់បញ្ហានៅសេសសល់ ហើយនិងជួយគាំទ្រអ្នកម៉ៅការ អង្គភាពសាងសង់ និងអង្គភាពត្រួតពិនិត្យក្នុងការអនុវត្តគម្រោងទាំងនេះ ជាមួយនឹងការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងខ្ពស់បំផុត៕

បកប្រែដោយ Duy Hoan