បង្កើនការផលិតកម្មបៃតងនិងពង្រីកការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារម៉ាឡេស៊ី
កប.អនឡាញ - នៅថ្ងៃទី ២៣ ខែមេសា មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគទីក្រុងហូជីមិញ (ITPC) សហការជាមួយស្ថានកុងស៊ុលម៉ាឡេស៊ីប្រចាំទីក្រុងហូជីមិញ និងនាយកដ្ឋានជំរុញពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំទីក្រុងហូជីមិញ បានរៀបចំសិក្ខាសាលាស្ដីពីការ "បង្កើនផលិតកម្មបៃតង និងការនាំចេញប្រកបដោយចីរភាពសម្រាប់ទំនិញវៀតណាមចូលទៅក្នុងទីផ្សារម៉ាឡេស៊ី"។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងម៉ាឡេស៊ីបន្តកើនឡើងជាវិជ្ជមាន ឆ្នាំ ២០២៥ សម្រេចបានជាង ១៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ដែលក្នុងនោះ ការនាំចេញរបស់វៀតណាមសម្រេចបាន ៤.៨ ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ និន្នាការនៃការផ្លាស់ប្តូរបៃតង និងទាមទារកាន់តែខ្ពស់នូវស្តង់ដារ ESG (បរិស្ថាន សង្គម អភិបាលកិច្ច) អាជីវកម្មវៀតណាមត្រូវការម្ចាស់ការ និងលើកកម្ពស់សមត្ថភាពដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ ដើម្បីបង្កើនការប្រកួតប្រជែង។
    |
 |
|
លោក Le Anh Hoang អនុប្រធាន ITPC ថ្លែងសុន្ទរកថាបើកកម្មវិធី |
ថ្លែងសុន្ទរកថាបើកសិក្ខាសាលា លោក Le Anh Hoang អនុប្រធាន ITPC បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី កំពុងមានការអភិវឌ្ឍល្អ បន្ទាប់ពីលើកតម្កើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (ខែវិច្ឆិកា ឆ្នាំ២០២៤) ឆ្ពោះទៅគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០៣០។
ដោយឡែកឆ្នាំ២០២៥ ការនាំចេញរបស់ទីក្រុងហូជីមិញទៅកាន់ប្រទេសម៉ាឡេស៊ីសម្រេចបានជាង ៧០៨ លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ការរួមបញ្ចូលស្តង់ដារហាឡាលជាមួយនឹងស្តង់ដារបៃតងនៅតែជាបញ្ហាប្រឈម ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម។
    |
 |
|
លោក Firdauz Othman អគ្គកុងស៊ុលម៉ាឡេស៊ីប្រចាំទីក្រុងហូជីមិញ ថ្លែងសុន្ទរកថាស្វាគមន៍ |
លោក Firdauz Othman អគ្គកុងស៊ុលម៉ាឡេស៊ីប្រចាំទីក្រុងហូជីមិញ ឲ្យដឹងថា ទីផ្សារហាឡាលសកលបច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ២,៣ ពាន់ពាន់លានដុល្លារអាមេរិក ហើយត្រូវបានគេព្យាករថានឹងកើនឡើងប្រហែល ២០ ពាន់ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៨។
ម៉ាឡេស៊ីត្រៀមខ្លួនដើរតួនាទីជាច្រកទ្វារសម្រាប់អាជីវកម្មវៀតណាមចូលទៅកាន់ទីផ្សារហាឡាលសកល ព្រមទាំងអញ្ជើញអាជីវកម្មឱ្យចូលរួមពិព័រណ៍ហាឡាលអន្តរជាតិម៉ាឡេស៊ី (MIHAS 2026) ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ។
មតិយោបល់នៅក្នុងសិក្ខាសាលាបានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមរយៈសកម្មភាពជំរុញ ជាពិសេសគឺពិព័រណ៍ហាឡាលអន្តរជាតិម៉ាឡេស៊ី (MIHAS 2026) ព្រមទាំងវិភាគលើសក្តានុពលនៃទីផ្សារហាឡាលដែលមានតម្រូវការកាន់តែខ្ពស់សម្រាប់ស្តង់ដារអភិវឌ្ឍន៍ប្រកបដោយចីរភាព (ESG) សម្រាប់ទំនិញនាំចូល៕
បកប្រែដោយ Pham Diep