ថ្លែងក្នុងពិធីនេះ  លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ឲ្យដឹងថា ទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពពិសេស   និងស្អិតរមួតរវាង​វៀត​ណាម និងឡាវគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជាតិទាំងពីរ ដែលត្រូវបានកសាងដោយគ្រប់ជំនាន់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ រួមទាំងការរក្សា ពូនជ្រំដោយសាច់ស្រស់ឈាមស្រស់របស់ប្រជាជននៃប្រទេសទាំងពីរ និងការលះបង់ដ៏អង់អាចរបស់កម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាម។

ការពិតបានបង្ហាញថា ចំណងសាមគ្គីភាព និងទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវគឺជាទំនាក់ទំនង "តែមួយគត់" ក្នុងប្រវត្តិសាស្ត្រពិភព​លោក​។ ជោគវាសនានៃប្រទេសទាំងពីរតែងតែជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ ស្ថិរភាពនិងការអភិវឌ្ឍរបស់ប្រទេសមួយក៏ជាលក្ខខណ្ឌនិងកម្លាំងចលករសម្រាប់ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសមួយទៀត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ថ្លែងក្នុងពិធី

ការដែលវៀតណាមប្រគល់គ្រឿងឥស្សរិយយសឯករាជ្យ និងគ្រឿងឥស្សរិយយសមិត្តភាពជូនដល់អង្គភាពចំនួន ៥ និងបុគ្គលចំនួន ៣៩ នាក់នៃក្រសួងការពារជាតិឡាវដើម្បីកត់សម្គាល់ការចូលរួមចំណែកដ៏សំខាន់របស់កងទ័ពប្រជាជនឡាវក្នុងការកសាង និងពង្រឹងទំនាក់ទំនង "មិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាមនិងឡាវ ឡាវនិងវៀតណាម"។ ក្នុងពេលជាមួយគ្នានេះ បន្ដបញ្ជាក់ និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងជិតស្និទ្ធ ស្មោះត្រង់ និងស្អិតរមួតរវាងបក្ស រដ្ឋ ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ។

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Saichay Kommasith បានសង្កត់ធ្ងន់ថា៖ ឡាវនិងវៀតណាមគឺជាប្រទេសបងប្អូនពីរដែលមានលក្ខណៈស្រដៀងគ្នា រួមសុខរួមទុក្ខ មានទំនាក់ទំនងសាមគ្គីភាពពិសេសដែលបានកសាងនិងពូនជ្រំដោយលោកប្រធានហូជីមិញ និងលោកប្រធាន Kaysone Phomvihane។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទំនាក់ទំនងប្រពៃណីរវាងបក្ស រដ្ឋ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរនៅតែបន្តរក្សា និងកាន់តែរីកចម្រើន។

leftcenterrightdel
 
leftcenterrightdel
ទទួលការផ្ទេរសិទ្ធិពីលោកប្រធានរដ្ឋវៀតណាម លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រគល់គ្រឿងឥស្សរិយយសរបស់វៀតណាមដល់អង្គភាពនិងបុគ្គលរបស់ក្រសួងការពារជាតិឡាវ

ចំពោះបុគ្គលនិងអង្គភាពដែលទទួលបានគ្រឿងឥស្សរិយយសលើកនេះ លោកឧត្តមសេនីយ៍ឯក Saichay Kommasith   ជឿជាក់យ៉ាងមុតមាំថា លទ្ធផលនៃការងារនិងការគាំទ្ររបស់អង្គភាពនិងបុគ្គលទាំងនេះ រួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវទំនាក់មិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងបក្ស រដ្ឋ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ បន្ដត្រូវបានរីកចម្រើនជារៀងរហូត។

* នៅរសៀលថ្ងៃទី ២៣ ខែមេសា លោកនាយឧត្តមសេនីយ៍  Nguyen Tan Cuong និងលោកឧត្តមសេនីយ៍ឯក  Saichay Kommasith បានអញ្ជើញចូលរួមពិធីសម្ពោធទីស្នាក់ការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនឡាវ។

សំណង់នេះត្រូវបានបើកការដ្ឋាននៅឆ្នាំ ២០២៤ មក ហើយជាគម្រោងគំរូមួយក្នុងចំណោមគម្រោងគំរូដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបាននិងកំពុងសហការអនុវត្ដក្នុងរយៈពេលកន្លងមក ដែលជានិមិត្តរូបនៃទំនាក់ទំនងពិសេសរវាងកងទ័ពប្រជាជនវៀតណាមនិងកងទ័ពប្រជាជនឡាវ។

leftcenterrightdel
ប្រតិភូទាំងឡាយសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនឡាវ

ថ្លែងក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍  Nguyen Tan Cuong សង្ឃឹមថា សំណង់នេះបន្ទាប់ពីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនឹងជួយកម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនឡាវនូវលក្ខខណ្ឌសម្ភារៈអំណោយផល  ធ្វើការបានកាន់តែប្រសើរឡើង ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនឡាវបំពេញល្អក្នុងការផ្ដល់សេនាធិការដល់ក្រសួងការពារជាតិនិងអគ្គសេនាធិការដ្ឋាននៃប្រទេសទាំងពីរលើការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតំបន់ព្រំដែន។ ក្រសួងការពារជាតិ និងអគ្គសេនាធិការដ្ឋាននៃកងទ័ពទាំងពីរនឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់កងទ័ពការពារព្រំដែននៃប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ រួមចំណែកដល់ការកសាងព្រំដែន​វៀត​ណាម-ឡាវ ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

* នៅថ្ងៃដដែល  លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានទៅទស្សនាក្រុមហ៊ុន Star Telecom (Unitel) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធា (Viettel)។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឱ្យក្រុមហ៊ុន Unitel បន្តរក្សាសាមគ្គីភាព   បណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្សមានគុណភាពខ្ពស់ និងក្លាហានខាងនយោបាយដ៏រឹងមាំ។ បន្តស្វែងយល់ ច្នៃប្រឌិត និងវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងបន្តបេសកកម្មក្នុងការកសាងក្រុមហ៊ុន Unitel ឱ្យក្លាយជាសហគ្រាសទូរគមនាគមន៍ - សេវាកម្មឌីជីថលឈានមុខគេនៅក្នុងទីផ្សារឡាវ។

ក្នុងពេលជាមួយគ្នានេះ បន្តអនុវត្តកម្មវិធីសុខុមាលភាពសង្គម រួមចំណែកដល់សហគមន៍ និងផ្សព្វផ្សាយតម្លៃវប្បធម៌ដល់អាជីវកម្មនៅក្នុងប្រទេសឡាវ ជាពិសេសអាជីវកម្មវៀតណាមនៅក្នុងប្រទេសឡាវ៕

បកប្រែដោយ Pham Diep